ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទូកដឹកឈើល្មើសច្បាប់១គ្រឿង នៅកំពង់កម្សាន្តកោះខ្សាច់ដុងតាដាំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: កងរាជអាវុធហត្ថខេត្តចុះឆ្មក់បង្ក្រាប ឈ្មួញរកស៉ីដឹកឈើត្រលាប់ ល្មើសច្បាប់ដឹកតាមទូកចំនួន១៦ដុំ ប្រភេទឈើខ្លុំយ៉ាងគឃ្លើនមិនសូវលោះថ្ងៃ ទើបបែកធ្លាយដល់កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងជំនាញរដ្ឋបាលពេៃឈើខេត្ត ចុះចាប់ឃាត់ទូកដឹកឈើមួយគ្រឿង នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃសុក្រ ៤រោច ខែខែកត្តិក ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកំពង់កម្សាន្តកោះខ្សាច់ ផ្លូវប៉េតុងស្ថិតក្នុងភូមិដុងតាដាំ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា កំពង់កម្សាន្តកោះខ្សាច់ខាងលើនេះ វាងាយស្រួលដល់ការឈប់ចតទូកដឹកឈើល្មើសច្បាប់ នៅពេលយប់មិនសូវលោះនោះទេ ហើយក៏ធ្លាប់ឃើញមានម៉ូតូនិងរថយន្ត ជាច្រើនមកជួបក្រុមឈ្មួញរកស៉ីឈើល្មើសច្បាប់នេះ មិនសូវលោះនោះទេ ហើយក៏មិនដឹងថា ក្រុមទាំងនោះជាសមត្ថកិច្ច ឬបក្សពួកតែមួយក៏មិនដឹងនោះដែរ ទើបធ្វើឲ្យឈ្មួញទាំងនោះរកស៉ី ដឹកជញ្ជូន ឈើខុសច្បាប់យ៉ាងរលូនបានដូច្នេះ។

បច្ចុប្បន្នឈើត្រលាប់ទាំងនោះត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញដឹកជញ្ជូនយកមក រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីវាស់វែងនិងចាត់ការទៅតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖