ព័ត៌មានទាន់ហេតុការណ៍៖

ឱក សុគន្ធកញ្ញា រងការរិះគន់រឿងរៀបការបាន៦ខែសម្រាលកូនប្រុស

ចែករំលែក៖

ភ្នំពេញ៖ មានការសាទរ និងផ្ញើសារអបអរច្រើនចំពោះការសម្រាលកូនប្រុសដំបូងរបស់តារាចម្រៀងលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ។ ក្រោយពីបង្ហាញមុខកូនប្រុស និងឈ្មោះនេះដែរ នាងទទួលបាន រិះគន់មួយចំនួនអំពីរឿងរ៉ាវមានផ្ទៃពោះមុនរៀបការនោះ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបសលោក អ៊ឹង ឆៃងួន ជាថៅកែក្រុមហ៊ុនហង្សមាសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ។ រាប់បានត្រឹម៦ខែសម្រាលបានកូនប្រុសភា្លម ឱក សុគន្ធកញ្ញា បានបង្ហាញរូបថតកូនប្រុសដំបូងរបស់ខ្លួបជាសាធារណៈកាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនៅមន្ទីរពេទ្យមួយនៃប្រទេសថៃ ។ កូនប្រុសរប​ស់នាងមានឈ្មោះថា Charlie មានសុខភាពល្អ និងមានទម្ងន់ ៣,៧៥ គីឡូក្រាម។នេះបើតាមការបញ្ជាក់ដោយការបង្ហោះសាររបស់នាង។ កូនប្រុសនាង ពិតជាមានមុខមាត់ស្រស់គួរឱ្យស្រឡាញ់ កាត់តាមឪពុកម្តាយគ្មានខុសទេ ។ ក្រៅពីការសាទរនាងក៏ទទួលរងការរិះគន់មួយចំនួនពីអ្នកលេងបណ្តាញសង្គម ពិសេសអ្នកដែលមានផ្នត់គំនិតក្នុងការរក្សាទំនៀមទម្លាប់ប្រពៃណី។ មានការលើកឡើងថា នាងគឺជាសិល្បករ និងជាគំរូរបស់មហាជន ហើយការមានផ្ទៃពោះមុនរៀបការគឺជារឿងដែលអាចនាំឲ្យប៉ះពាល់ចិត្តគំនិតរបស់មហាជន ពិសេសយុវវ័យ។

គណនីយហ្វេសប៊ុកមួយលើកឡើងថាពួកគេចូលរោងការថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ប៉ុន្តែ ពួកគេបានសម្រាលបុត្រ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ដដែល។ បើរាប់ទើបតែ៥ខែប៉ុណ្ណោះ។ គណនីយដដែលចោទសួរថាតើក្នុងនាមជាតារាល្បីល្បាញមួយរូបក្នុងប្រទេស អាចរួមចំណែកថែរក្សាប្រពៃណីជាតិដោយរបៀបណា? តើយុវតីគ្រប់រូបដែលជាអ្នកគាំទ្រ នឹងគិតយ៉ាងណា ក្នុងនាមពួកគេជានារីខ្មែរដូចគ្នា? មានសារជាច្រើនដែលវែកញែកអំពីការមានផ្ទៃពោះមុនរៀបការរប់សតារាចម្រៀងរូបនេះ៕ វឌ្ឍនា


ចែករំលែក៖