ព័ត៌មានទាន់ហេតុការណ៍៖

កម្រងយន្តហោះចម្បាំង ១១០គ្រឿងរបស់ ម្ចាស់ចម្ការទំពាំងបាយជូរនៅបារាំង បំបែកកំណត់ត្រាពិភពលោក

ចែករំលែក៖

ម្ចាស់ចម្ការទំពាំងបាយជូរនៅបារាំង បង្កឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយលោក បានចំណាយប្រាក់ជាច្រើន ទិញយន្តហោះចម្បាំងឈប់ប្រើប្រាស់ ជាង​១០០គ្រឿងគ្រាប់ជំនន់ មកដាក់តាំងនៅក្នុងចម្ការ ទំពាំងបាយជូររបស់លោក។ នេះជាកម្រងយន្តហោះចម្បាំង ឯកជនធំបំផុតលើពិភពលោក ដោយគ្មានបុគ្គលណាមួយ​ធ្វើបានឡើយ​។

ម្ចាស់កម្មសិទ្ធិចម្ការទំពាំងបាយជូនិង​​ យន្តហោះចម្បាំង មានឈ្មោះ​ Michel Pont ​រស់នៅក្នុងតំបន់​ Bergundy ​​។ ក្នុងចំណោមយន្តហោះចម្បាំង ដែលលោករក្សាទុក មាន​ទាំងយន្តហោះ​ Meteor របស់កម្លាំងទាហានអង់គ្លេស​ ធ្លាប់ចូលរួមក្នុងសង្គ្រាមលោកលើកទីពីរ រហូតដល់យន្តហោះ​ F-16 Fighting Falcon របស់អាមេរិក។

លោកMichel Pont ធ្លាប់ជា អ្នកប្រណាំងរថយន្តអាជីព បានទិញដី​១២ហិតា​ សម្រាប់​ដាំទំពាំងបាយជូ​ផលិត «ស្រាទំពាំងបាយជួរបារាំង»។ នៅក្នុងផ្ទៃដី​១២ហិតានោះមានទាំងវិមាន​​ បុរាណមួយសាងសង់តាំងពីឆ្នាំ​១៣៤០​។​ លោក Michel Pont បានដាំទំពាំងបាយជួរ ៤ហិតា និង​៣ហិតា ទុកសម្រាប់ដាក់តាំង យន្តហោះចម្បាំង។

លោក​ Michel Pont បានរក្សាទុក យន្តហោះចម្បាំង ១១០គ្រឿង​​ ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រផងដែរ​។ ​យន្តហោះចម្បាំងដំបូងគេបង្អស់របស់លោកគឺប្រភេទ Gloster Meteor​ របស់ទាហានអង់គ្លេស​ ធ្លាប់ចូលរួមនៅក្នុងសង្គ្រាម លោកលើកទីពីរ​។ ទីពីរគឺយន្តហោះ ចម្បាំង​ F-86 ​របស់កម្លាំងទាហានអាកាសអាល្លម៉ង់​​ ដែលបានដំណើរការតាំងពីឆ្នាំ​១៩៥០។ ក្រៅពីនេះនៅមាន យន្តហោះជាច្រើនប្រភេទទៀតដូចជា Starfighter របស់អាមេរិក, English Electric Lightning របស់អង់គ្លេស,  F-100 Super Sabre និង Mirage III ជាដើម​។ ក្រៅពីនេះនៅមានយន្តហោះរុស្ស៊ី Sukhoi Su-7 “Fitter” Mikoyan Gurevich MiG-21ផងដែរ។ ការរក្សាទុកយន្តហោះចម្បាំងមានលក្ខណៈឯកជននោះ​​ ត្រូវបានដាក់បញ្ជូនក្នុងសៀវភៅឯកទគ្គកម្ម​ពិភពលោក​។ក្រៅពីនេះលោកនៅមាន ការរក្សាទុករថយន្ត​បុរាណជាច្រើនប្រភេទ ម៉ូតូ កង់ជាដើម​៕


ចែករំលែក៖