ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មលើកម្មការិនីរោងចក្រនៅខេត្តស្វាយរៀង ឃាតកត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណសង្ស័យបានហើយ

ចែករំលែក៖

ខេត្តស្វាយរៀងៈ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង ដោយកម្មការិនីរោងចក្រម្នាក់ត្រូវបានជនដៃដល់អារកសម្លាប់នៅក្នុងរោងចក្រកំពុងបម្រើការងារ ដែលស្ថិតក្នុងភូមិពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ ឃឹម ភីសា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានតួនាទីជា “QC” ដែលបម្រើការងារក្នុងរោងចក្រខាងលើ។

រហូតមកទល់នឹងពេលនេះសមត្ថកិច្ចបានកំណត់នូវមុខសញ្ញាជនដៃដល់ដែលបានអារកសម្លាប់ស្ត្រីរងគ្រោះហើយ ដែលជនដៃដល់គឺជាគូស្នេហ៍របស់នាង។

សមត្ថកិច្ចបានបន្ថែមថា នៅក្នុងជំហានដំបូងអ្នកទាំងពីរត្រូវជាសង្សារនឹងគ្នា ហើយចំពោះមូលហេតុដែលបណ្តាលឱ្យឈានដល់ការសម្លាប់នេះកើតឡើង គឺដោយសារតែក្រុមគ្រួសារខាងជនរងគ្រោះ មិនអនុញ្ញាតិឱ្យអ្នកទាំងពីររៀបការជាមួយគ្នា ទើបជនដៃដល់កើតចិត្តអារកសម្លាប់តែម្តងទៅ ព្រោះគិតថា ខ្លួនឯងមិនបាន អ្នកដទៃក៏មិនអាចបានដែរ។

គួរបញ្ជាក់ឱ្យដឹងថា ជនដៃដល់មានឈ្មោះ នាង ក្រឹម អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដែលសមត្ថកិច្ចកំពុងតាមចាប់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

រូបថតជនរងគ្រោះ កាលពីមិនទាន់បាត់បង់ជីវិត


ចែករំលែក៖