ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅសង្រ្គោះបន្ទាន់ !

ចែករំលែក៖

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់នឹងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន”។

សម្តេចតេជោ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅវេលាថ្ងៃត្រង់ទី២៣ ខែវិច្ឆិកា នេះ ថា “ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ”។

ដោយបំពេញភារៈកិច្ចជាកូន សម្តេចតេជោ គ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់សម្តេចតេជោសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យសម្តេចតេជោ នៅក្នុងកិច្ចប្រជុំទាំងពីរខាងលើនេះ ៕ ចេស្តា


ចែករំលែក៖