ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការយោធា ពិសេសគឺប្រព័ន្ធការពារមីស៊ីល

ចែករំលែក៖

ចិន និងរុស្ស៊ីជាប្រទេសមហាអំណាចយោធា លំដាប់ទី​១ និងទី​២លើពិភពលោក​ ហើយការរួមដៃគ្នារវាងប្រទេសទាំងពីរ និងធ្វើឲ្យកម្លាំងការពារ កាន់តែខ្លាំង គ្មានគូប្រៀប​។ នៅពេលនេះ រុស្ស៊ីបានប្រកាស​ជួយបង្កើនប្រព័ន្ធការពារ​ដល់ ទីក្រុងប៉េកាំង​។

គេហទំព័រ Sohu របស់ចិន​បានផ្សាយថា​ ប្រធានាធិបតីរុស្ស៊ី លោក​ ពូទីន​បានប្រកាសថា​រុស្ស៊ី និង​ជួយដល់ចិន​​ក្នុងការបង្កើតប្រព័ន្ធ​ប្រកាសអាសន្នបន្ទាន់​ទប់ស្កាត់​មីស៊ីល​ វាយប្រហារពីសត្រូវ ។ ការបង្កើតកិច្ចសហប្រតិបត្តិការយោធា​​ រវាងចិន និងរុស្ស៊ី​ ធ្វើឲ្យអាមេរិក និងលោកខាងលិច​ កាន់តែបារម្ភ ដេកមិនលក់ ។

ពេលថ្មីៗនេះប្រធានាធិបតីរុស្ស៊ី​ លោកពូទីន បានលើកឡើងថា​ ទីក្រុងម៉ូស្គូ​នឹងជួយដល់ទីក្រុងប៉េកាំង​ បង្កើតប្រព័ន្ធ​ប្រកាសអាសន្នការពារមីស៊ីល ​ដ៏រឹងមាំទប់ស្កាត់​ ការវាយប្រហារដោយមីស៊ីលពីសត្រូវ ។

លោកពូទីន​បាន ប្រកាសថា​« យើង​នឹងជួយដល់​ចិនផលិត​​ប្រព័ន្ធ ប្រកាសអាសន្ន​ប្រឆាំងកាំជ្រួចមីស៊ីល​។ នេះជារឿងដ៏សំខាន់​​ដើម្បីបង្កើនសមត្ថភាពយោធាកាន់តែរឹងមាំ​ដើម្បី។ បច្ចុប្បន្ន មានតែអាមេរិក និងរុស្ស៊ី តែប៉ុណ្ណោះ ទើប មានប្រព័ន្ធប្រកាសអាសន្ន ដ៏ទំនើបនេះ​​ ប៉ុន្តែនៅពេលខាងមុខ ចិនក៏មានប្រព័ន្ធការពារដ៏ទំនើប ផងដែរ។

តាមការលើកឡើងរបស់ក្រុមអ្នកឯកទេសវិភាគ ​មានប្រទេសជាច្រើន ត្រូវរៀនសូត្រពីប្រទេសរុស្ស៊ី​ ដោយសារតែរុស្ស៊ី មានបទពិសោធជាច្រើន​នៅក្នុងដំណើរការប្រព័ន្ធប្រកាសអាសន្ន មីស៊ីល​​ ដែលមានតាំងពី​សង្គ្រាមត្រជាក់ ។ ប្រព័ន្ធប្រកាសអាសន្ន​​អាចទប់ស្កាត់ការវាយប្រហារ​ដោយមីស៊ីលឆ្លងទ្វីប​ពីសត្រូវ។

សារព័ត៌​មាន​ Sohu ​បានផ្សាយថា ប្រព័ន្ធប្រកាសអាសន្នបន្ទាន់ដែល លោកពូទីនបានលើកឡើងនោះ​ គឺគ្រាន់តែជាផ្នែកមួយនៃ ប្រព័ន្ធការពារមីស៊ីលតែប៉ុណ្ណោះ ប៉ុន្តែបានដើរតួនាទីយ៉ាងសមំខាន់បំផុត។ ប៉ុន្តែអ្វីដែលសំខាន់ជាងនោះគឺ​កិច្ចសហប្រតិបត្តិការ យោធារវាង រុស្ស៊ី​ចិន បង្កើនកិច្ចសហប្រតិបត្តិការ យោធា។ ក្រុមអ្នកឯកទេសយោធាបានលើកឡើងថា ពេលយោធា រុស្ស៊ី និងចិនរួបរួមគ្នា​ អាមេរិក និងលោកខាងលិច មិនអាចយកឈ្នះនោះឡើយ៕


ចែករំលែក៖