ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍​នៅខេត្តព្រះសីហនុ​ខូចខាតរថយន្ត៤គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីម៉ោង៨នាទីយប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវ បេតុង១៤៩c ត្រង់ចំណុច (ចំណោតអាឡាំងឌឺឡុង) ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង គឺរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប៊ិច ពាក់ស្លាក លេខ កំពង់ធំ3A-1585 (អ្នកបើកបរ មិនទាន់) ស្គាល់អត្តសញ្ញាណ មានទិសដៅពី ត្បូង ឆ្ពោះទៅជើង ពេលមកដល់ផ្លូវឡើងចំណោត រថយន្តឡើងមិនរួច ក៏បានរអិលថយក្រោយ ទៅប៉ះនឹងរថយន្ត ចំនួន០៣គ្រឿង ដែលបើកបរពីក្រោយស្របទិសដៅ ស្របគ្នា ក្នុងនោះមាន៖

១, រថយន្តម៉ាក TACOMA ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-2630 អ្នកបើកបរឈ្មោះ លឹម ប៉ូឡាយ ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

២, រថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ក-6162-ភព3 អ្នកបើកបរឈ្មោះ ហាក់ ម៉េងស៉ីម អាយុ ៤៧ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៣, រថយន្តម៉ាក HYUNDAI STAREX ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8621 អ្នកបើកបរឈ្មោះ រុន រក្សា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ទេ ដោយខូតខាតតែរថយន្ត០៣គ្រឿង ចំណែកអ្នកបើកបររថយន្តធុនធំបង្កហេតុ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

រថយន្ត ០៤គ្រឿង ខូចខាតកម្រិតធ្ងន់ សមត្ថកិច្ច​ជំនាញ​យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រងចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖