ខេត្តស្ទឹងត្រែង៖ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោកអភិបាលស្រុកបុរី អូរស្វាយសែនជ័យ មន្ត្រីក្រោមឱវាទ និងពលរដ្ឋក្នុងស្រុកទាំងមូល ជាប់ព្រំដែនកម្ពុជាឡាវ បានរៀបចំបដិសណ្ឋារ:កិច្ច ដល់ភ្ញៀវទេសចរណ៍សាធារណរដ្ឋប្រជាមានិតចិន មកពីខេត្តយូណាន យ៉ាងកក់ក្តៅ និងមានការស្វាគមន៍ របស់អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅចំណុចច្រកព្រំដែនត្រពាំងគ្រៀល កម្ពុជា ឡាវ ស្ថិតក្នុងភូមិអូរសាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ។
លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានមានប្រសាសន៍ក្នុងពេលនេះផងដែរថា: លោកបានដឹកនាំមន្ត្រីក្រោមឱវាទ និងមានកិច្ចសហកាពីអាជ្ញាធរមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ និងពលរដ្ឋធ្វើបដិសណ្ឋារ:កិច្ចទទួល ភ្ញៀវទេសចរណ៍មកពីប្រទេសចិន ក្នុងខេត្តយូណាន ក្នុងនាមយើងជាម្ចាស់ផ្ទះ ហើយមានព្រំប្រទល់ជាប់គ្នាជាមួយប្រទេសឡាវ ចំនួន២៧រថយន្ត ជាលក្ខណ:គ្រួសារ ហើយរថយន្តនេះគេមានជាលក្ខណ:ផ្ទះគេងផងដែរ ងាយស្រួលគេងតាមផ្លូវ ហើយមានសុវត្ថិភាពថែមទៀត ។
លោកបន្តថា: គួបផ្សំខេត្តយើងនេះមានព្រំប្រទល់ ជាប់ព្រំដែននិងប្រទេសឡាវជាមិត្តយូអង្វែង មាន ក៏សក្តានុពល មានតំបន់ទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកម្សាន្តផងដែរ ។
ជុំវិញរឿងនេះ លោកលី មីណា អភិបាលនៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានមានប្រសាសន៍ថា: ក្នុងនាមលោកជាអភិបាលស្រុក ហើយស្រុកយើងនេះជាប់និងព្រំប្រទល់ប្រទេសឡាវជាមិត្ត លោកបានដឹកនាំមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធ ការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ចិន ដែលដើកម្សាន្ត ឆ្លងកាត់ប្រទេសកម្ពជាយើង ។
លោកអភិបាលស្រុក ក៏បានបន្តទៀតថា: ក្នុងនាមលោកជាអភិបាលស្រុក ក៏បានរៀបចំនិងដឹកនាំពលរដ្ឋក្នុងស្រុកទាំងមូល ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ដល់ភ្ញៀវទេសចរណ៍ជនជាតិចិន មកពីខេត្តយ៉ូណាន ដោយមានរថយន្ត២៧គ្រឿង ហើយរថយន្តនេះមានរបៀបផ្ទះគេងជាលក្ខណ:គ្រួសារ ងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ដើកម្សាន្តហើយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ក្នុងការធ្វើដំណើរទេសចរណ៍របស់ពួកាត់ មានរថយន្តផ្ទះគេងលក្ខណ:គ្រួសារ ដើរកម្សាន្តដើម្បីឆ្លុះបញ្ចាំងដល់ ប្រទេសកម្ពុជាយើងទាំងមូល ដោយមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ និងសុខសន្តិភាព ដោយមានប្រមុខដឹកនាំប្រទេសកម្ពុជាយើងដ៍ឆ្លាតវៃ ដឹកនាំរហូតមកដល់បច្ចុប្បន្ននេះ ៕ មាស សុផាត