ភ្នំពេញ៖ សិក្ខាសាលាបូកសរុបលទ្ធផលការងារបុគ្គលិក រយៈ ពេល៥ឆ្នាំ (២០១៥- ២០១៩) និងលើកទិសដៅការងារ ៥ឆ្នាំបន្ត (២០២០- ២០២៤) ប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ។
សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានបុគ្គលិកក្រសួង ការពារជាតិ មានសមាជិកចូលរួមចំនួន ៣៤០នាក់ ជាមេបញ្ជា ការ មេបញ្ជាការរង គ្រប់ស្ថាប័ន កងឯកភាព និងនាយទាហានជំនាញបុគ្គលិក មកពីស្ថាប័នកងឯកភាពនៅទូទាំង (ខ.ភ.ម)។ សិក្ខាសាលា មានរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីបូកសរុបលើការងារបុគ្គលិក រយៈ ពេល៥ឆ្នាំកន្លងមក និងវាយតម្លៃ សម្លឹងមើលទៅអនាគតលើមូលដ្ឋាន បច្ចុប្បន្នកាល និងដកបទពិសោធន៍ចំនុចខ្លាំង-ខ្សោ យ បញ្ហាប្រឈម និងកាលានុវត្តភាព (ខ.ភ.ម) ដើម្បីដោះស្រា យរាល់បញ្ហានានា ស្របទៅតាមការវត្តន៍នៃសភាពការណ៍ថ្មីៗ រយៈពេល៥ឆ្នាំទៅមុខ។
ក្នុងរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស សំអុល អគ្គ នាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានបុគ្គលិក ឲ្យដឹងថា: អនុវត្តតាមផែនការកំណែទម្រង់(ខ.ភ.ម)រយៈពេល៥ឆ្នាំកន្លងមក ជំនាញបុគ្គលិក ផ្តោតការយកចិត្តទុកដាក់អនុវត្តការងារ ជាអាទិភាពមួយចំនួន មានជាអាទិ៍ការកែសម្រួលចាត់តាំងឲ្យសមស្របទៅនឹងតម្រូវ ការ និងវិសាលភាពទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់ស្ថាប័នកងឯកភាពនីមួយៗ ទន្ទឹមនឹងនេះ ធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ លើការងារត្រួតពិនិត្យចំនួនទ័ព-កូន តាមរយះយន្តការដែលមានស្រាប់ កាត់បន្ថយភាពអសកម្មនានា ក្នុង(ខ.ភ.ម)។ ជានិច្ចកាលយកចិត្តទុកដាក់កសាងធនធាន មនុស្សក្នុងវិស័យការពារជាតិ តាមរយៈការពង្រឹងគុណភាពក្នុងការអប់រំ បណ្តុះ បណ្តាលបំប៉ន កសាងសមត្ថភាពយោធិនអាជីព ក្នុងនោះផ្តោតសំខាន់លើការកសាងនាយទាហានវ័យ ក្មេងជាប្រភបបន្តវេន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ (ខ.ភ.ម) ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ និងទី ចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ព្រមទាំងជំនាញបុគ្គលិកបណ្តាស្ថាប័ន កងឯកភាពនានាទូទាំង(ខ.ភ.ម)ប្រឹងប្រែងសម្រេចភារកិច្ចរបស់ខ្លួននារយៈពេលកន្លងមក។ នាយឧត្តមសេនីយ៍ ថ្លែងទៀតថា: ក្នុងរយៈពេល៥ឆ្នាំកន្លងមក (ខ.ភ.ម)យកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងមាត់តាមកម្មវិធីកំណែ ទម្រង់ ផែនការសកម្មភាពការងារ និងគោលការណ៍នានាក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ក្នុងគោលដៅកសាង(ខ.ភ.ម)ឲ្យមានសមត្ថភាព ប្រសិទ្ធភាពទាំងការដឹកនាំបញ្ជា ទាំងជំនាញបច្ចេកទេស ធានាទាំងបរិមាណគុណភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ចាំបាច់ នៃការរីកចម្រើនរបស់សង្គមជាតិ រួមចំណែកធានារ៉ាប់រងក្នុងបុព្វ ហេតុការពារ សន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងបូរ ណភាពទឹកដី ព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងចលនាបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។
ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងការកែទំរង់(ខ.ភ.ម)ខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសថា អគ្គបញ្ជាការដ្ឋាន (ខ.ភ.ម)មិនជ្រើសរើសទាហានបំពេញឲ្យក្របខណ្ឌរបស់អគ្គ បញ្ជាការដ្ឋាននោះឡើយ លើកលែងតែបណ្តាប្រភេទទ័ព និងទ័ពជំនាញមានការចាំបាច់ត្រូវពិចារណានិងគិតគូឲ្យបានច្បាស់ លាស់ជាមុន។ ការតែងតាំងមុខងារ និងដំឡើងឋានន្តរសិក្ត ត្រូវពិនិត្យមើលឲ្យមានការឯកភាពគ្នា និងច្បាស់លាស់ចាប់ពីពេល នេះទៅមុខ សម្រាប់រយៈពេល៥ឆ្នាំ និង១០ឆ្នាំទៀត ដោយមិនត្រូវដំឡើងឲ្យឡើងប៉ោងចំនួន និងមិនអាចកាត់បញ្ចុះឋានន្តរ សក្តិយោធិន ដែលបានបំពាក់នាពេលកន្លងមកហើយដែរ៕សុខដុម