ក្នុងចំណោមប្រទេស នៅតំបន់អាស៊ីភាគអាគ្នេយ៍ មានតែប្រទេសវៀតណាម តែប៉ុណ្ណោះដែលមានអាវុធមីស៊ីលផ្លោងដ៏ទំនើប ហើយមីស៊ីលនោះមិនមានអ្វីប្លែកចំពោះពិភពលោកឡើយ។
កាំជ្រួចមីស៊ីលផ្លោងដ៏សំខាន់បំផុតនៅក្នុងកម្លាំងទាហានអាកាសវៀតណាម ក៏ដូចជាតំបន់អាំស៊ាន នាពេលបច្ចុប្បន្នគឺមីស៊ីល Scud ។ នេះជាមីស៊ីលផលិតតាំងពីសម័យស៊ូវៀត ហើយបានលក់ទៅឲ្យប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះមានប្រទេសវៀតណាម។
មីស៊ីល Scud ពេលដំបូងផលិតចេញពីមីស៊ីល R-11 ក្រោយមកប្តូរឈ្មោះទៅជា R-300 Elbrus ប៉ុន្តែពិភពលោកទាំងមូលបានទម្លាប់នឹងឈ្មោះ Scud ទៅហើយ ដោយឈ្មោះនោះ សម្ព័ន្ធយោធាណាតូជាអ្នកដាក់ឲ្យ។ មីស៊ីលScud លក់ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោកក្នុងចំនួនច្រើន ។មិនតែប៉ុណ្ណោះប្រទេសនិមួយៗក៏បានអភីវឌ្ឍន៍មីស៊ីលប្រភេទនេះដោយខ្លួនឯង ដើម្បីបង្កើនប្រសិទ្ធិភាពរបស់វា ។
ក្នុងអតីតកាល មីស៊ីលនេះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមមជ្ឈិមបូព៌ាអំឡុងទសវត្សរ៍ ៧០ ។ នៅពេលនោះអ៊ីរ៉ាក់បានបាញ់មីស៊ីលនេះរាប់សិបដើម ទៅកាន់ប្រទេសអីស្រាអែល និង អារ៉ាប៊ីសាអូឌីត ។ មីស៊ីល Scud មាន៤ប្រភេទ គឺ A,B,C,D ក្នុងនោះប្រភេទScub B និងCកំពុងតែប្រើប្រាស់នៅក្នុងកម្លាំងទាហានវៀតណាមដដែល។ មីស៊ីលScub B មានទម្ងន់៥,៩តោន ប្រវែង១១,២៥ម៉ែត្រ ទទឹង០,៨៨ម៉ែត្រ អាចកម្ទេចគោលដៅក្នុងចម្ងាយ៣០០គីឡូម៉ែត្រ ក្នុងល្បឿន Mach 5 (លឿនជាងសំឡេង៥ដង) ។ចំណែក Scub C ក៏មានល្បឿនប្រហាក់ប្រហែលគ្នា តែបាញ់បានចម្ងាយដល់ទៅ៦០០គីឡូម៉ែត្រ ។ នៅពេលនេះអាចនិយាយបានថា មីស៊ីល Scub គឺជាអាវុធដែលមានប្រសិទ្ធិភាពបំផុតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍៕