ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍តំបន់អឺរ៉ុប រងផលប៉ះពាល់ដោយសារតែ អាកាសយានិកធ្វើកូដកម្ម

ចែករំលែក៖

នៅតំបន់អ៊ឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍ប្រឈមនិងវិបត្តិដោយសារតែក្រុម អាកាសយានិកធ្វើកូដកម្ម ប្រឆាំង និងច្បាប់ការងារក៏ដូចជាកាត់បន្ថយប្រាក់ខែជាដើម​។​នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍នៅហ្វាំងឡង់នាំគ្នាធ្វើកូដកម្ម ដោយមានការចូលរួមពីក្រុង អាកាសយានិក​ជាង​៩ពាន់នាក់​នៅក្នុងប្រទេសហ្វាំងឡង់  ដើម្បីប្រឆាំង នឹងការសម្រេចកាត់បន្ថយប្រាក់ខែ​ ។

ក្រុមហ៊ុនអាកាសចរណ៍ហ្វាំងឡង់​ Finnair ​បានសម្រេចផ្អាក់ការហោះហើរ​២៧៦ជើង នៅដើមសប្តាហ៍នេះ ដើម្បីដោះស្រាយវិវាទ ពាក់ព័ន្ធនិង​ក្រុមអាកាសយានិក​  ដែលបាននាំគ្នាធ្វើបាតុកម្ម​​។

ការធ្វើកូដកម្មខាងលើ​ ដោយមានការចូលរួមពីក្រុមពហុនិកា និងអាកាសយានិក​ជាង​៩ពាន់នាក់​​ ។ការធ្វើកូដកម្មកើតឡើងតាំងពីថ្ងៃទី​២៥ខែវិច្ឆិការហូតមកទល់ពេលនេះ នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ​។​ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មេដឹកនាំ​ Posti ​បានសម្រេចកាត់បន្ថយប្រាក់ខែក្រុមអាកាសយានិក។​ បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍​ជាច្រើននៅក្នុងប្រទេសហ្វាំងឡង់ក៏បាននាំគ្នាចូលរួមធ្វើមហាបាតុកម្មនោះដែរ​។ សកម្មភាពនោះបានធ្វើឲ្យរាំងស្ទះដល់អ្នកដំណើរជាង​២មឺននាក់ ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍​ Finnair លោក​ Paivyt Tallqvist ​បានបញ្ជាក់ថា​ «​ តាមការប៉ាន់ប្រមាណ​ក្រុមហ៊ុន បានដំណើរការតែ​១២០ ជើងហោះហើក្នុងចំណោម​៣៧៧ជើងហោះហើយ កាលពីថ្ងៃទី​២៦ខែវិច្ឆិកា។

ប្រធាន សហជីបកម្មករ​ហ្វាំងឡង់ លោក​ Juhani ​បានបញ្ជាក់ថា​ការធ្វើបាតុកម្ម ប៉ះពាល់យ៉ាងខ្លាំង ដល់​សេវាកម្មហោះហើរទាំងទៅទាំងមក​​នៅក្នុងប្រទេសនេះ។

កន្លងមក ក្រុមហ៊ុនអាល្លឺម៉ង់​ផ្អាកហោះហើរ​ ១ ៣០០​ជើង ដោយសារ​ក្រុមអាកាសយានិករវល់បាតុកម្ម​។ អាកាសចរណ៍​ Lufthansa របស់ប្រទេសអាល្លឺម៉ង់​បាន​ផ្អាក​​ការហោះហើរ​រហូតដល់ ១ ៣០០ ជើង ដោយសារក្រុមអាកាសយានិករវល់នាំគ្នា​ធ្វើបាតុកម្ម​រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ ទាមទារលក្ខខណ្ឌការងារ និងប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ។

ការទម្លាក់ជើងហោះហើរ​នេះ​បានធ្វើ​ឲ្យអ្នកដំណើរ​ប្រហែល ១៨០ ០០០​នាក់ ​រងផលប៉ះពាល់ គាំងដំណើរនៅទ្រឹងមួយកន្លែង ។ កាលពីថ្ងៃព្រហស្បតិ៍ អាកាសចរណ៍នេះ បានផ្អាកការហោះហើរ​ប្រហែល​៧០០ជើង ខណៈកាលពីថ្ងៃសុក្រ ផ្អាកប្រហែល​៦០០ជើង ។ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ក៏បានថ្លែង​សោកស្តាយ​ចំពោះ​ការរអាក់រអួល​​ដល់អ្នកដំណើរ​ដោយសារតែ​បាតុកម្ម​នោះ។​

ក្រុមហ៊ុនអាកាសចរណ៍​​​ក៏បានដាក់យន្តហោះផ្សេងមកជំនួស​ដើម្បីដឹក​អ្នកដំណើរ​តាមតែអាចធ្វើទៅបាន ហើយរាល់អ្នកដំណើរ​ដែលរងផលប៉ះពាល់​ អាចកក់សំបុត្រ​យន្តហោះធ្វើដំណើរសារជាថ្មី​របស់ខ្លួន​ដោយមិនគិតថ្លៃ​៕


ចែករំលែក៖