ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានមានមីស៊ីល​ផ្លោង​Scud 

ចែករំលែក៖

ក្នុងចំណោមប្រទេស នៅតំបន់អាស៊ីភាគអាគ្នេយ៍​ មានតែប្រទេសវៀតណាម តែប៉ុណ្ណោះដែលមានអាវុធមីស៊ីលផ្លោង​ដ៏ទំនើប ហើយមីស៊ីលនោះមិនមានអ្វីប្លែកចំពោះពិភពលោកឡើយ​។

កាំជ្រួចមីស៊ីល​ផ្លោងដ៏សំខាន់បំផុត​នៅក្នុងកម្លាំងទាហានអាកាស​វៀតណាម ក៏ដូចជាតំបន់អាំស៊ាន នាពេលបច្ចុប្បន្នគឺមីស៊ីល​ Scud ​។ នេះជាមីស៊ីលផលិតតាំងពីសម័យស៊ូវៀត  ហើយបានលក់ទៅឲ្យប្រទេសជាច្រើន​នៅលើពិភពលោក​ ក្នុងនោះមានប្រទេសវៀតណាម​។

មីស៊ីល​ Scud ​ ពេលដំបូងផលិតចេញពីមីស៊ីល​ R-11 ​ ក្រោយមកប្តូរឈ្មោះទៅជា​  R-300 Elbrus ប៉ុន្តែពិភពលោកទាំងមូលបានទម្លាប់នឹងឈ្មោះ​ Scud ​ទៅហើយ​ ដោយឈ្មោះនោះ សម្ព័ន្ធយោធាណាតូជាអ្នកដាក់ឲ្យ​។ មីស៊ីល​Scud ​លក់ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោកក្នុងចំនួនច្រើន​ ។មិនតែប៉ុណ្ណោះប្រទេសនិមួយៗក៏បានអភីវឌ្ឍន៍មីស៊ីលប្រភេទនេះដោយខ្លួនឯង ដើម្បីបង្កើនប្រសិទ្ធិភាពរបស់វា ។

ក្នុងអតីតកាល មីស៊ីលនេះត្រូវបានប្រើប្រាស់​ក្នុងសង្គ្រាមមជ្ឈិមបូព៌ា​អំឡុងទសវត្សរ៍ ៧០​ ។ នៅពេលនោះ​អ៊ីរ៉ាក់បានបាញ់មីស៊ីលនេះរាប់សិបដើម ទៅកាន់ប្រទេសអីស្រាអែល និង អារ៉ាប៊ីសាអូឌីត ។ មីស៊ីល  Scud មាន​៤ប្រភេទ គឺ​ A,B,C,D ក្នុងនោះប្រភេទ​Scub B និងCកំពុងតែប្រើប្រាស់នៅក្នុងកម្លាំងទាហានវៀតណាមដដែល។ មីស៊ីលScub B មានទម្ងន់៥,៩តោន ប្រវែង​១១,២៥ម៉ែត្រ ទទឹង​០,៨៨ម៉ែត្រ អាចកម្ទេចគោលដៅក្នុងចម្ងាយ​៣០០គីឡូម៉ែត្រ ក្នុងល្បឿន  Mach 5 (លឿនជាងសំឡេង​៥ដង) ។ចំណែក Scub C ក៏មានល្បឿនប្រហាក់ប្រហែលគ្នា តែបាញ់បានចម្ងាយដល់ទៅ​៦០០គីឡូម៉ែត្រ ។ នៅពេលនេះអាចនិយាយបានថា មីស៊ីល​ Scub គឺជាអាវុធដែលមានប្រសិទ្ធិភាពបំផុត​ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍​៕


ចែករំលែក៖