ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចប់ការបរិច្ចាគធ្វេីទំនេីបកម្មមន្ទីរពេទ្យកាល់ម៉ែត ។ តាមការអំនាវពាវរបស់សម្តេចតេជោ គឺ បានទទួលថវិកាសរុបចំនួន១០៤,៥៥៣,៥៣៦លានដុល្លារអាមេរិក និង២៧១,៥១៤,៧០០លានរៀល ។
នេះបេីយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុកផេក នាល្ងាចថ្ងៃទី១៦ ខែធ្នូ នេះ ។
សម្តេចតេជោ ហ៊ុន សែន សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណៈទំនើបនិងពហុឯកទេស។
ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ទៀតថា ដោយថវិកាដែលទទួលបានល្មមគ្រប់គ្រាន់ដើម្បីចំណាយលើការសាងសង់និងបំពាក់សម្ភារៈបរិក្ខារសម្រាប់មន្ទីរពេទ្យកាល់ម៉ែត ៕ ចេស្តា