ព័ត៌មានទាន់ហេតុការណ៍៖

ធ្ងន់ក!! លួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក ត្រូវជនរងគ្រោះចេញមកទាន់ស្វាគមន៍យ៉ាងចាស់ដៃ រួចប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចូលបន្ទប់ទឹក នៃស្ថានីយប្រេង​ PTT ជាប់ផ្លូវជាតិលេខ២​ នៅជិតរង្វង់មូលនាងកងស្រូវ​ និងបានលួចថតរូបស្រីៗក្នុងបន្ទប់ទឹកថែមទៀត តែត្រូវជនរងគ្រោះចេញមកទាន់ចាប់បានស្វាគមន៍មួយចាស់ដៃ រួចប្រគល់ឲ្យថៅកែស្ថានីយប្រេង​ PTT យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត ។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោងប្រហែល៩ យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេង​ PTT ជាប់ផ្លូវជាតិលេខ២​ នៅជិតរង្វង់មូលនាងកងស្រូវ​ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនកើតហេតុ មានស្ដ្រីម្នាក់បើក រថយន្ដជាមួយប្ដីក្នុងគោលបំណងទៅខេត្ដតាកែវ លុះមកដល់ចំណុច ស្ថានីយប្រេង​ PTT ជាប់ផ្លូវជាតិលេខ២​ នៅជិតរង្វង់មូលគួរស្រូវ​ ក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ បានចូលទៅបត់ជើង ក៏ត្រូវបុរសម្នាក់ចូល លួចថតរូបស្រីៗក្នុងបន្ទប់ទឹក ហើយត្រូវជនរងគ្រោះចេញមកទាន់ស្រែកឆោឡោ ធ្វើឲ្យប្ដីជនរងគ្រោះនិងអ្នកធ្វើដំណើរនាំគ្នាស្វាគមន៍យ៉ាងចាស់ដៃបណ្ដាលឲ្យរងរបួសពេញខ្លួន ទើបប្រគល់ឲ្យថៅកែស្ថានីយប្រេង​ PTT យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ដ ។ បន្ទាប់ពីប្រគល់ខ្លួនជនសង្ស័យឲ្យទៅថៅកែស្ថានីយប្រេង​ PTT រួចជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់នោះទេ ហើយ ក៏បើករថយន្ដទៅបាត់ ។

ក្រោយពេលកើតហេតុ ថៅកែស្ថានីយប្រេង​ PTT បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្ដ តែដោយឃើញជនសង្ស័យរងរបួសធ្ងន់ធ្ងរដែរ ទើបសមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យ ហើយទាក់ទងបងប្អូនមកធ្វើកិច្ចសន្យាអប់រំ ដោយសារជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់។

តែបើទោះបីជាយ៉ាងណា ទង្វើ​របស់បុរសដែលប្រព្រឹត្ដិអំពើលួចថតរូបស្រីៗក្នុងបន្ទប់ទឹកគឺជាអំពើខុសច្បាប់ពិតប្រាកដមែន ប៉ុន្ដែទង្វើរបស់ជនរងគ្រោះ និង អ្នកដំណើរ មិនគួរណាសម្រេចចិត្ដចាត់ ការប្រើអំពើ ហឹង្សា លើបុរសរូប​នោះបាន ប្រព្រឹត្តនូវទង្វេីលួចថតរូប ដែលបណ្ដាលឲ្យកើតជាបទល្មើសដល់ខ្លួនបែបនេះទេ ៕ ភារ៉ា ដង្កោ


ចែករំលែក៖