ព័ត៌មានទាន់ហេតុការណ៍៖

ឆាកប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើង២ ក្រុមបង្កការភ្ញាក់ផ្អើលតាមដងផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមក្មេងទំនើង២ក្រុមមានគ្នាប្រម៉ាណជា២០នាក់ ជិះម៉ូតូកាន់ដំបង និងខ្សែក្រវាត់ដេញវាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យបង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសុរាម្រិត នៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ភាគីម្ខាងមានគ្នាចំនួន៧នាក់ បានអះអាងថា ខ្លួនឯងត្រូវគេដេញវាយ ទី១ មានឈ្មោះ កាន់ ពុងភេទប្រុស អាយុ១៩ឆ្នាំមានមុខរបរលក់ដូស្នាក់នៅមិនពិតប្រាកដ ទី២មានឈ្មោះ សុ វណ្ណ ជ័យរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅខណ្ឌសែនសុខ ទី៣មានឈ្មោះ ហុឺន សុវណ្ណរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ទី៤មានឈ្មោះ ឃឿង ដែត ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ, ទី៥មានឈ្មោះ ឡនស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ 53 ខណ្ឌសែនសុខ និង២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ។

ចំណែកភាគីម្ខាងទៀតអះអាងថា ខ្លួនមានតែ២នាក់មិត្តភក្តិ មានឈ្មោះ អារត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីខាងភាគី ដែលអះអាងថា ខ្លួនជនមានគ្នា៧នាក់ បានឲ្យដឹងថា មុនពេលកើតហេតុគឺខ្លួនមានគ្នា៧នាក់ ក្នុងនោះស្រី៤នាក់ និងប្រុស៣នាក់ ជិះម៉ូតូ3គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរី2020ពាក់ស្លាកលេខ ភ្នំពេញ 1CL-1908 និងមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ125 ស៊េរី 2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2841 រីឯមួយគ្រឿងមិនចាំម៉ាកបាននាំគ្នាជិះទៅញាំអីនៅមជ្ឃមណ្ឌលកោះពេជ្រ រួចហើយក៏បបួលគ្នាជិះចេញពីកោះពេជ្រ បំណងជិះម៉ូតូត្រឡប់ទៅផ្ទះធ្វើដំណើរមកតាមបណ្តោយផ្លូវសុរាម្រិត ក្នុងទិសដៅពីកើតទៅលិច ពេលដែលមកដល់ចំណុចកើតហេតុបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេចមុខខាងភាគីបង្កម្ខាងទៀតមានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ប៉ុន្តែចាំបានតែម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅស៊េរី2015ពាក់ស្លាកលេខភ្នំពេញ1AS-6349 និងអ្នកផ្សេងទៀតមិនចាំម៉ាកបានដកខ្សែក្រវ៉ាត និងដុំថ្មដេញវាយរហូតដល់ខ្លួនភ័យពេកក៏រត់ទៅឲ្យគេជួយតែម្តងភ្លាមៗនោះដែលសមត្ថកិច្ចក៏បានមកដល់ជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។

បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថាមុនពេលកើតគឺខ្លួនជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅស៊េរី2015ពាក់ស្លាកលេខ ភ្នំពេញ 1AS-6349 ជិះគ្នា២នាក់មិត្តភក្តិបំណងទៅញ្ញាំបាយខណពេលធ្វើដំណើរតាមផ្លូវក៏មានយុវជនក្មេងទំនើងមួយក្រុមដែលសមត្ថកិច្ចឃាត់បានដេញវាយខ្លួនរហូតដល់ខ្លួនភ័យពេកក៏ជិះទៅរកខាងកងអង្គរក័្សដែលនៅផ្លូវសុរាម្រិតកែងផ្លូវព្រះនរោត្តមចំណុចរង្វង់មូលវិមានឯករាជជួយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានឃាត់ខ្លួនភាគីទាំងសងខាងជាបណ្តោះអាសន្នរង់ចាំដោះស្រាយជាបន្ត ៕ ធឿនព្រែកជ័យ


ចែករំលែក៖