ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! ឃាតកកាប់សម្លាប់ប្រពន្ធចូលខ្លួនសារភាពក្រោយរត៉គេចបាត់មួយសប្ដាហ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទីបំផុតឃាតកជាមន្រ្ដីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលបានកាប់សម្លាប់ប្រពន្ធយ៉ាងឃោឃៅ រួចព្យាយាមរត់គេចចូលព្រៃបាត់រយៈពេលមួយសប្ដាហ៍កន្លងមកនេះ បានចូលមកសាភាពចំពោះមុខអង្គភាព និងសមត្ថកិច្ចនគរបាលជំនាញ ។

ឃាតកជាមន្រ្តីនគរបាលចូលខ្លួនសាភាពខាងលើ នៅវេលាម៉ោង៤ និង២០នាទី រសៀល ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចតាកុច ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនសង្ស័យជាឃាតកឈ្មោះ អុឹម ផល្លី ហៅតឿ ភេទប្រុស មន្រ្តីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលបានស្នាក់នៅក្នុងអង្កភាពខាងលើ ។

លោក អធិការនគរបាលស្រុកវាលវែងបន្តទៀតថា ជនសង្ស័យជាឃាតកព្យាយាមរត់ចូលព្រៃដើម្បីគេចរហូតដល់ម្ដុំព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ប៉ុន្តែទំនងដឹងខ្លួនគេចមិនផុតពីសំណាញ់ច្បាប់ ខណៈកម្លាំងសហការតាមឥតឈប់ឈរប៉ុន្មានថ្ងៃកន្លងមកនេះ ក៏បែមកសាភាពនៅអង្កភាព (វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥) ជនសង្ស័យជាឃាតក (អុឹម ផល្លី ហៅតឿ ប្រធានអង្កភាពបានប្រគល់ទទួលជូនជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត មូលហេតុជាបឋមជនសង្ស័យផឹកស្រាស្រវឹង ហើយបានទំនាស់ពាក្យសម្ដីរឿងបាត់លុយចំនួន ៤.០០០$ (បួនពាន់ដូល្លារអាមេរិក)ដែលទើបលក់ដីបាន សង្ស័យជនរងគ្រោះជាប្រពន្ធលេងល្បែង ក៏ឈានដល់ប្រតាយប្រតប់គ្នា ស្រ្តីជាប្រពន្ធ(រងគ្រោះ)ថាបើឯងគ្រាន់បើសម្លាប់អញមក បុរសជាប្ដី(អុឹម ផល្លី ហៅតឿ)ទាញកាំបិតផ្គាក់កាប់យក៍ៗតែម្ដង ។

គួររំលឹកផងដែរថា ករណីឃាតកម្មមន្រ្តីនគរបាលជាប្ដីកាប់សម្លាប់ប្រពន្ធខាងលើ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ បានកើតឡើងនៅក្នុងផ្ទះស្នាក់នៅនៃវរៈសេនាតូចការពារព្រំដែនគោកលេខ ៨២៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឆន ជីវ័ន្ត អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ៕ បុឹម ពិន


ចែករំលែក៖