ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើក ទី ៤

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង ៥ ពាន់ នាក់ នៅវេលាម៉ោង ៥:០០ ល្ងាច នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយក្រសួងព័ត៌មាន។

នេះគឺជាលើក ទី ៤ ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសក្នុងពិធីជួបជុំ អាហារសាមគ្គីជាមួយអ្នកព័ត៌មាន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចចំពោះបងប្អូនអ្នកសារព័ត៌មាន ៕



ចែករំលែក៖