ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សដឹកធ្ងន់ៗ ចេះលេងបិទពួនជាមួយស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់ បើកគេចមិនចូលថ្លឹង ព្រោះដឹងថា ខ្លូនខុសផ្ទុកលើសទម្ងន់ក្នុងច្បាប់ ដែលបានកំណត់ ព្រោះខ្លាចផាកពិន័យអស់ច្រើន បើកគេចអស់លុយតិចប្រាប់មុនរួចវាងផ្លូវ រួចជញ្ជីងធ្វើមិនដឹងភាគច្រើននៅពេលយប់ ក្នុងដើម ខែធ្នូរ ឆ្នាំ២០១៩ និងដើម ខែមករា ឆ្នាំ២០២០ តាមផ្លូវក្រាលក្រួសក្រហមគីឡូម៉ែត្រលេខ១០ទៅកោះសំពាយ និងផ្លូវមួយខ្សែទៀតគីឡូម៉េត្រលេខ១២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពានបាឡេមួយ ពលរដ្ឋកំពុងមានការព្រួយបារម្ភ ទៅចេញនៅផ្លូវកៅស៊ូភ្នំក្រហម រួចចេញមកផ្លូវជាតិលេខ៧វិញដដែល តើប្រធានស្ថានីយជញ្ជីងដឹងដែរទេ បញ្ហានេះ ដឹកលើសម្លឹងៗតើផ្លូវជាតិរបស់រដ្ឋអាចទ្រទម្ងន់បានប៉ុន្មានទៀត ។
គេសង្គេតឃើញថា វិធីនេះក្រុមឈ្មួញរកស៊ីតែងតែឈ្លៀតឱកាសដើម្បីចំណេញ ដោយមិនខ្វល់ពីការខូចផ្លូវ ឬក៏ខាតបង់ថវិការដ្ឋឡើយ ទោះបីជាពួកគេ បំផ្លាញជាតិអស់ជាច្រើនយ៉ាងណាក៏ដោយ ក៏ពួគក្រុមឈ្មួញទាំងនេះមិនខ្វល់ដែរ ថែមទាំងមន្ត្រីស្ថានីយជញ្ជីងថ្លឹងរថយន្ត មិនយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចតួនាទីខ្លួនទេនោះ អនាគតផ្លូវនឹងខូចខាតជាក់ជាពំខានឡើយ ។
ជាធម្មតារថយន្ត ដែលដឹកកសិផល ឬដឹកអ្វីផ្សេងត្រឹមត្រូវតាមច្បាប់ គេតែងតែឃើញបើកនៅលើកំណាត់ផ្លូវជាតិ ឡើងជញ្ជីងថ្លឹងធម្មតា ហើយមន្ត្រីស្ថានីយជញ្ជីងទាំងនោះថាដាច់បាយហើយ ព្រោះគេដឹកត្រឹមត្រូវតាមច្បាប់ ប៉ុន្តែឈ្មួញមួយចំនួនរកស៊ីគេចពន្ធខុសច្បាប់នាំគ្នាសម្រុក គេចស្ថានីយថ្លឹងរថយន្តសឹងតែគ្រប់ស្ថានីយទៅហើយ មិនថា តែស្ថានីយថ្លឹងរថយន្តអូរពងមាន់មួយទេ នេះ ទម្លាប់របស់មន្ត្រីជញ្ជីងនិងឈ្មួញខុបឃិតគ្នា ទើបបង្កើតជាបទល្មើសបាន ដែលគេដាក់នៅតាមគោលដៅ ចំណុចដែលរថយន្តធុនធំលួចដឹកធ្ងន់ៗហួសការកំណត់របស់ច្បាប់ដែលបានកំណត់ ។
តាមប្រភពព័ត៌មានបានឲដឹងថា រថយន្តដែលមានដឹកធ្ងន់ប្រភេទយីឌុប និងប្រភេទ (វេអង) មកពីខេត្តរតនគិរី និងចេញពី ក្រុងស្ទឹងត្រែង តែងតែគេចចេញពីផ្លូវជាតិលេខ៧ ចូលតាមផ្លូវដីក្រាលក្រួសក្រហម ត្រង់ចំណុចគីឡូម៉ែត្រលេខ១០ និងលេខ១២ កាត់តាមចម្ការកៅស៊ូបន្តទៅចេញភ្នំក្រហម រួចចេញទៅផ្លូវជាតិលេខ៧វិញ ។ ពួកគេធ្វើយ៉ាងណាឲ្យតែចូលដល់ដីខេត្តក្រចេះគឺផុតហើយ ពេលវេលាឈ្មួញរកស៊ីតែងធ្វើឡើងនៅពេលក្បាលប្រលប់ ឬយប់ជិតភ្លឺ ពេលមានឱកាសល្អ ។
លោកឌី ចាន់ណារិទ្ធិប្រធានស្ថានីយថ្លឹងរថយន្តលើកំណាត់ផ្លូវជាតិលេខ៧ អូរពងមាន់ ភូមិរាជានុកូល ក្រុងស្ទឹងត្រែងបានប្រាប់រស្មីកម្ពុជាឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារស្ថានីយថ្លឹងរថយន្តបានដាក់ចេញនូវវិធានការទប់ស្កាត់ជាប្រចាំ ។
លោកឌី ចាន់ណារិទ្ធិ បញ្ជាក់លោកទទួលស្គាល់ថា ពិតជាមានរថយន្តដឹកធ្ងន់ៗ បើកតាមផ្លូវវាងឆ្លងកាត់ស្ពានដែកបេឡេមួយកន្លែងនោះមែន ហើយលោកបានចាត់មន្រ្តីឲ្យយករនាំងទៅបិទស្ពានដែកហាមមិនឲ្យរថយន្តធុនធ្ងន់នោះឆ្លងកាត់ទៀតទេ ។ តែមានគេដោះរនាំងចេញហើយបើករថយន្តធំៗឆ្លងកាត់ស្ពានតាមផ្លូវវាងពេលមន្រ្តីមានគ្នាតិច ។ លោកថា ឈ្មួញរកស៊ីដឹងធ្ងន់ៗខូចណាស់ ពេលមន្រ្តីស្ថានីយដកកម្លាំងចេញក្រុមអ្នករកស៊ីទាំងនោះបើកកាត់តាមផ្លូវវាង ។
នេះសបញ្ជាក់ឃើញថា ឈ្មួញរកស៊ីដឹកធ្ងន់ដឹងរឿងផ្ទៃក្នុងក្រុមការងារស្ថានីយថ្លឹងរថយន្តនៅខេត្តស្ទឹងត្រែងជាងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលទៅទៀត ។ ពីព្រោះថា ពេលក្រុមការងារថ្លឹងរថយន្តដកកម្លាំងរថយន្តដឹកធ្ងន់នាំគ្នាគេចតាមផ្លូវវាងឲ្យតែចូលដល់ខេត្តក្រចេះ គឺរួចខ្លួនហើយ ។ លោក ឌី ចាន់ណារិទ្ធិប្រធានស្ថានីយខាងលើបានបញ្ជាក់ថា លោកនឹងយករនាំងទៅបិទពីលើស្ពានម្តងទៀតដើម្បីកុំឲរថយន្តដឹកធ្ងន់ឆ្លងកាត់នៅថ្ងៃទី១៤ ខែមករា ។
លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំបានប្រាប់ឲ្យធ្វើឡើងវិញ ហើយត្រូវមានវិធានការតឹងរឹងបើមន្ត្រីណាមានការឃុបឃិតប្រឈមនឹងការដកចេញពីកន្លែងជញ្ជីង ហើយទៅចាំច្រកចេញផ្លូវភ្នំក្រហម ៕ មាស សុផាត