ព័ត៌មានទាន់ហេតុការណ៍៖

ចុងឆ្នាំ២០២០​ អ៊ីរ៉ង់នឹងមានសារធាតុគ្រប់គ្រាន់ផលិតបរមាណូ អ៊ីស្រាអែលបារម្ភ​

ចែករំលែក៖

បើអ៊ីរ៉ង់មានបរមាណូនោះ គោលដៅវាយប្រហារគ្មានអ្វីក្រៅពីប្រទេស​អ៊ីស្រាអែល ដូច្នេះហើយ អ៊ីស្រាអែល និងអាមេរិក បានប្តេជ្ញា​ទប់ស្កាត់អ៊ីរ៉ង់​ផលិតបរមាណូ ។

ពេលថ្មីៗនេះ ក្រុមចារកម្មអ៊ីស្រាអែល បានវាយតម្លៃថា​ នៅចុងឆ្នាំ​២០២០នេះ​អ៊ីរ៉ង់​ នឹងមានសារធាតុអ៊ុយរ៉ានីញ៉មចម្រើនរួចយ៉ាងតិច​៤០ គីឡូក្រាម​ គឺគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូ​១គ្រាប់ ។

ក្រុមចារកម្មអ៊ីស្រាអែលបញ្ជាក់ថា បើទោះបីអ៊ីរ៉ង់ផលិតបានគ្រាប់បែកបរមាណូ ប៉ុន្តែប្រទេសនេះ មិនទាន់មានមីស៊ីល​ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ​ ។ ដូច្នេះអ៊ីរ៉ង់​ត្រូវចំណាយពេលយ៉ាងតិច២ឆ្នាំទៀតទើបអាចសម្រេចគោលដៅ​ មីស៊ីលបំពាក់បរម៉ាណូ​បាន ។

ប្រភពព័ត៌មានពីអ៊ីស្រាអែល​បានឲ្យដឹងថា​បច្ចុប្បន្នអ៊ីរ៉ង់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉មនៅកម្រិត​៤ភាគរយនៅឡើយទេ​ ។ ដល់ពាក់កណ្តាលឆ្នាំ២០២០ និងកើនឡើងដល់​២០ ភាគរយ​ ហើយនៅចុងឆ្នាំ និងកើនឡើងដល់ទៅ​៧០-៩០ភាគ​ អាចផលិតគ្រាប់បែកបរមាណូ​បាន​ ។ ចំណែកមីស៊លបំពាក់ក្បាល់គ្រាប់បរមាណូ គឺអ៊ីរ៉ង់ មិនទាន់មាននោះឡើយ​ ។ ​ ដូច្នេះអ៊ីរ៉ង់ អាចលួចលាក់ផលិតមីស៊ីលឆ្លងទ្វីប បំពាក់ក្បាល់គ្រាប់បរមាណូ​ ក្នុងពេលព្រមគ្នា ទើបអាចសម្រេច ជោគជ័យនៅចុងឆ្នាំ​២០២០នេះ ។

កន្លងមកប្រធានាធិបតីអាមេរិក​ ដូណាលត្រាំបានប្រកាសថា អ៊ីរ៉ង់​ មិនអាចមានគ្រាប់បែបបរមាណូជាដាច់ខាត​ បើលោកនៅកាន់អំណាចនោះ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​អ៊ីរ៉ង់ អាចនឹងបង្កើនការផលិតអាវុធបរមាណូ ដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធិភាពបំផុត ក្នុងពេលដែលប្រទេសនេះ កាន់តែតានតឹងជាមួយអាមេរិក ​៕


ចែករំលែក៖