ព័ត៌មានទាន់ហេតុការណ៍៖

មានការភ្ញាក់ផ្អើល កូនមាន់ចម្លែក ជើង៤ ស្លាប៤ និងក្បាល២ ជាប់គ្នានៅក្នុងសំបកស៊ុតតែមួយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ក្រោយពីឃើញពងមាន់ជាង១០គ្រាប់ បានញាស់អស់ពីក្នុងសំបុក ដោយឡែកនៅសល់ពងមាន់តែមួយគត់ ដែលប្រេះស្រាំ តែអត់ឃើញញាស់ចេញកូនមាន់មកក្រៅទាល់តែសោះ លុះម្ចាស់មានការសង្ស័យ ក៏ចាប់បកសំបកពងមាន់នោះចេញ ស្រាប់តែឃើញកូនមាន់ មានជើង៤ ស្លាប៤ និងក្បាល២ជាប់គ្នា ។ ប៉ុន្តែ មើលទៅគឺមិនមានជីវិតរស់នៅនោះទេ ព្រោះកើតចេញពីសំបកពងមិនរួច ហើយម្ចាស់ក៏យកទៅដាក់លើតុកបង្ហាញអ្នកជិតខាងឱ្យនាំគ្នាឈរមើល ដោយអ្ន កខ្លះហួសចិត្ត និងលើកឡើងថា សូម្បីតែសត្វមាន់ ក៏កើតមកមានលក្ខណ:ខុសប្រក្រតីដូចមនុស្ស និងសត្វផ្សេងៗ ផងដែរ ។
ហេតុការណ៍ប្រទះឃើញកូនមាន់ចម្លែកនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០ នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីលោក នាក់ ង៉យ អាយុជាង៤០ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កា ត់ទួលល្វា ក្រុងប៉ៃលិន ជាពេទ្យសត្វប្រចាំក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា មុនពេលប្រទះឃើញកូនមាន់ចម្លែក១ក្បាលនេះ គឺលោកបានទៅចាក់ថ្នាំសត្វឆ្កែ ឱ្យម្ចាស់ផ្ទះមួយកន្លែង ស្រាប់តែចូលទៅដល់ភ្លាម មានគេកាន់កូនមាន់តូចមួយក្បាល មកបង្ហាញប្រាប់ថា មេមាន់១ក្បាល មានពងជាង១០គ្រាប់ ហើយក៏ញាស់គ្រប់ទាំងអស់ ដោយឡែកនៅសល់ពង១គ្រាប់ ដែលប្រេះរៀបនឹងបែកទៅ ហើយ តែមិនឃើញកូនមាន់ចេញមកក្រៅសោះ ។ លោកបន្តទៀតថា លុះម្ចាស់ឆ្ងល់សង្ស័យ ក៏ចាប់ផ្តើមហែកសំបុកចេញ ស្រាប់តែឃើញកូនមាន់នេះមានជើង៤ ស្លាប់៤ និងក្បាល២ ជាប់គ្នា ប្លែកពីកូ នមាន់ដទៃទៀត ។ ពេលនោះម្នាក់ៗ ក៏នាំគ្នាយកទូរស័ព្ទដៃថត ទុកមើលលេង បង្ហោះក្នុងហ្វេសប៊ុក ព្រោះមិនធ្លាប់ឃើញកូនមាន់កើតមកមានលក្ខណ:ចម្លែកខុសពីធម្មតាបែបនេះឡើយ ។ លោកបញ្ជា ក់ថា ប៉ុន្តែ ក្រោយពេលបកសម្បកមើលហើយ កូនមាន់នេះ ក៏ងាប់បាត់ទៅ ដោយអ្នកខ្លះបង្ហើបថា នៅលើលោកនេះ រឿងអ្វីក៏អាចកើតឡើងបានដែរ មិនថា តែមនុស្សទេ សូម្បីតែសត្វក៏អាចមានល ក្ខណ:ខុសពីធម្មតាផងដែរ ។
ម្យ៉ាងវិញទៀត មនុស្សនៅជុំវិញកន្លែងកើតហេតុ បាននិយាយពីមាត់មួយទៅមាត់មួយថា ពួកគេពិតជាមិនធ្លាប់ឃើញសត្វមាន់កើតមកមានជើងជាប់គ្នា ស្លាប និងក្បាលជាប់គ្នាបែបនេះឡើយ គឺធ្លាប់តែឃើញ តែមនុស្សកើតមកខ្លួនជាប់គ្នា ជើង ដៃ និងក្បាលផ្សេងគ្នា តាមហ្វេសប៊ុកដែលគេបង្ហោះលុះឃើញផ្ទាល់បែបនេះក៏មានការចម្លែកម្យ៉ាងដែរ ៕ ដោយ ៖ សារ៉េត


ចែករំលែក៖