ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុកស្លាកសញ្ញា អង្គរសូមស្វាគមន៍

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗទាំងកណ្តាលថ្ងៃ បន្ទាប់ពីជិះម៉ូតូទៅបុកស្លាកសញ្ញា អង្គរសូមស្វាគមន៍ ។

ហេតុការណ៍នេះបានកើតឡើង នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ក្បែរកន្លែងបញ្ជារលក់សំបុត្រ ចូលទស្សនាអង្គរ ។

លោកវរសេនីយ៍ទោវ៉ាន់ វីរៈ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឈាង ប៊ុនហុង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប បានជិះម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ1AF7838 ក្នុងដំណើរពីត្បូងទៅជើង ជនរងគ្រោះ បានជិះទៅបុកខឿនស្លាកសញ្ញា សូមស្វាគមន៍ ហើយបោកក្បាលស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ ។

លោកបានឲ្យដឹងទៀតថា ក្នុងពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើត ហេតុនៅមិនទាន់រកសាច់ញាតិឃើញនោះទេ ។ ប៉ុន្តែរកឃើញឈ្មោះ និងអស័យដ្ឋាន តាមរយ:ទូរស័ព្ទ ក្រោយពេលវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចបានទាក់ទងរកសាច់ញាតិដើម្បីប្រគល់សាកសព ៕ ប៊ុនរិទ្ធី


ចែករំលែក៖