ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ជិះpassapp ទៅរកទិញម៉ូតូនៅហាងលក់ម៉ូតូគ្រប់ប្រភេទយីហោរស្មីហេងឆាយច្រិច ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយបានសុំជិះសាកម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ មួយគ្រឿង បែរជាជិះយកទៅបាត់ម្ចាស់ចាំយូរពេកឃាត់បក្ខពួក២នាក់ ប្តឹងនគរបាល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ។
ជនសង្ស័យទី១ឈ្មោះ យនសុចាន់ ៣២ឆ្នាំ មុខរបរបំរេីការក្នុងខាងរ៉ាអូខេ ស្នាក់នៅជិតផ្សារបេសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ម៉ៅ ស្រីមុំ ភេទស្រីនអាយុ៣៦ឆ្នាំ មុខរបរបំរេីការខារ៉ាអូខេមួយកន្លែងនៅផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅខេត្តកំពង់ចាម ។
ជនរងគ្រោះឈ្មោះ ទ្រីមួយចេង ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ម៉ូតូនៅកន្លែងកេីតហេតុ ។ ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះម៉ាក ហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1M 1615 ។
តាមការរៀបរាប់ ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខាងលេីបានមករកទិញម៉ូតូនៅហាងគាត់២ទៅ៣ថ្ងៃមកហេីយតែមិនត្រូវថ្លៃ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែឃេីញមកម្តងទៀតដោយមានគ្នា៣នាក់ក្នុងនោះមានប្រុសម្នាក់ដោយជិះPassapp មកដេីរចូលក្នុងហាង ហេីយបានសួររកទិញម៉ូតូហុងដាឌ្រីម ។
សាក្សីបន្តថា ពេលនោះជនសង្ស័យក៏សុំមេីលម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1M 1615 ភ្លាមនោះជនសង្ស័យក៏សុំសាកកម្លាំងម៉ូតូដោយជិះសាក ដោយសារតែឃេីញមានបក្សពួកនៅនិងធានាទេីបគាត់ឲ្យសោរម៉ូតូជិះសាក ។ ពេលបានសោរជិហណសាកហៀយបានដៃក៏ជិះទៅបាត់ស្រមោលម្ចាស់ចាំបាត់ៗសង្ស័យក៏ឃាត់ស្ត្រី២នាក់ដែលជាបក្សពួកប្តឹងសមត្ថកិច្ចតែម្តង។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនទេីបតែស្គាល់បុរសជាជនសង្ស័យចំនួន២ថ្ងៃទេដោយសារជនសង្ស័យចូលទៅផឹកស៊ីកន្លែងហាងដែលខ្លួនធ្វេីការ ហេីយជនសង្ស័យក៏បានឲ្យជូនមករកទិញម៉ូតូ។ ពេលកំពុងមេីលម៉ូតូនិងសុំសាកបែរជាជិះទៅបាត់បែបនេះ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ បណ្ណោះអាសន្នសិនរង់ចាំចាត់ការតាមច្បាប់បន្ត៕សុខាសែនជ័យ