ខេត្តឧត្ដរមានជ័យ៖ គោយន្ដកន្រ្ដៃចំនួន១៣គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើអត់ច្បាប់ ប្រភេទឈើមូលគ្រាក់ ត្រូវបានតែងតាំង លោក ឡឹក សុជាតា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយ កម្លាំង កងរាជអាវុធក្រុងសំរោង ឃាត់ទុក នៅ វេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ 68A ចំណុចភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ សកម្មភាពការដឹកជញ្ជូនឈើមូលតាមរយ:គោយន្ដកន្រ្ដៃបានធ្វើសកម្មភាពដឹកជញ្ជូនទាំងយប់ទាំងថ្ងៃជារាងរាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យព្រៃឈើដែលនៅសេសសល់គ្រប់ទីកន្លែងនៅក្នុងខេត្តឧត្ដេមានជ័យ វិនាសអន្តរាយអស់ ។
ក្រុមអ្នកដឹកជញ្ជូនឈើខាងលើ គឺសុទ្ធសឹងតែ ជាអ្នករកស៊ីដឹកឈើមកពីខេត្ដសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលបានធ្វើអាជីវកម្ម អាជីព ច្រើនឆ្នាំមកហើយ ។
សមត្ថកិច្ចបានបន្តរថា៖ វត្ថុតាងបទល្មើសខាងលើត្រូវបាននាំយកមករក្សាទុកនៅស្នាក់ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើសំរោង ដើម្បីរង់ចាំការវាស់វែង និងរង់ចាំសម្រេចពីថ្នាក់ដឹកនាំ ៕ ប៉ែន នួន