ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាំកុងត្រូល ខេត្តឧត្ដរមានជ័យសហការជាមួយមន្ទីរពិសោធន៍៍ និងរថយន្ដពិសោធន៍ចុះពិនិត្យ ប្រេង និងទំនិញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃអង្គារ៍ ១០រោចខែមាឃ ឆ្នាំកុរ ឯកស័ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តី សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យបានសហការជាមួយ រថយន្តមន្ទីរពិសោធន៍ និងរថយន្ដពិសោធន៍ប្រេងឥន្ទនៈ និងក៏មានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ដ និងអាជ្ញាធរដែនដី ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ទី១៖ រថយន្ដមន្ទីរពិសោធន៍បានចុះត្រួតពិនិត្យនៅផ្សារ សំរោង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ។ មន្ដ្រីយើងបានយកសំណាកគំរូម្ហូបអារហារចំនួន ២៣មុខ រួមមាន បន្លែ ជ្រក់ នំបញ្ចុក ស្នៀតពោត ប្រហុក និងសសៃគុយទាវ មកធ្វើពិសោធន៍ ។ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាតឡើយ បន្ទាប់មកមន្ត្រីយើងបានធ្វើការណែនាំដល់អាជីវករ ពីសុវត្ថិភាពម្ហូបអារហារ និងការដាក់តាំងលក់ឲ្យមានអនាម័យល្អ ។

ទី២៖ រថយន្ដពិសោធន៍ប្រេងឥន្ទនៈ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងមួយចំនួន នៅក្រុងសំរោង និងស្រុកបន្ទាយអំពិល ៦ទីតាំង ។

– ស្ថានីយ/ដេប៉ូ ចំនួន០២ ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ។

-ស្ថានីយ/ដេប៉ូ ចំនួន០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ ។

– ស្ថានីយ/ដេប៉ូ ចំនួន០១ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព ។

ចំពោះថ្លៃលក់រាយ ស្ថានីយ/ដេប៉ូទាំងអស់ បានអនុវត្តត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្រសួង ៕ ប៉ែន នួន


ចែករំលែក៖