ខេត្តសៀមរាប៖ បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននឹងសំយាបផ្ទះខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ ព្រឹក ថ្ងៃ អង្គារ ៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិគោកត្លាត ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
មន្រ្តីនគរបាលស្រុកពួកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឈឿង តូឡូ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ/ឃុំខាងលើ មុខរបរកម្មករឃ្វាលសត្វទានៅតំបន់ភ្នំក្រោម ខេត្តសៀមរាប។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកលេងផ្ទះឪពុកម្តាយហើយចេះតែត្អូញត្អែរថា លំបាកចិត្តណាស់ព្រោះគ្មានលុយបង់រំលោះម៉ូតូនិងត្រូវគេរឹបអូសយកវិញបាត់ហើយ ។ ដោយសារការលំបាកចិត្តយ៉ាងនេះហើយធ្វើឲ្យជនរងគ្រោះសុញគំនិតហើយក៏ដើរផឹកស៊ីជាមួយមិត្តភក្តិក្នុងភូមិដោយឪពុកចុង និងម្ដាយបង្កើតមិនដឹងថាទៅជាមួយអ្នកណាទេ ព្រោះគាត់នៅផ្ទះមួយទៀត។ លុះព្រឹកឡើងឪពុកចុងមកផ្ទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួននឹងសំយាបផ្ទះស្លាប់បាត់តែម្ដង ហើយក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការពិនិត្យនិងកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចង.កនៅសំយាបផ្ទះប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា