ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចណ៍កើតឡើងរវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកថ្ម ក្រួស និងម៉ូតូ បណ្តាលអោយអ្នកបើកបររថយន្តស្លាប់។ យោងតាមរបាយការណ៍ពីនគរបាលជំនាញបញ្ជាក់ថា ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង11.00នាទី ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២០ លើផ្លូវ បេតុង១៤៩C ត្រង់ចំណុច ចំណោតអាឡាំងឌឺឡុងទី២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

រថយន្តដឹកថ្ម ០១គ្រឿងម៉ាក ISUZU ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-1505 ជាកម្មសិទ្ធរបស់ឈ្មោះ ថុង ថារិទ្ធមានអាស័យដ្ឋានផ្លូវ១៣៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភំ្នពេញ អ្នកបើកបរឈ្មោះ ហុង វ៉ាន់នី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម មានទិសដៅពី ជើង ឆ្ពោះទៅ ត្បូង លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត រថយន្តដាច់ហ្វ្រាំងបានជ្រុលមកបុកប៉ះម៉ូតូ ០១គ្រឿងពីក្រោយម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1G-5545 អ្នកបើកបរឈ្មោះ លឹម វល័ក្ខ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ព្រូរថយន្ត ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា រួចរថយន្តនេះជ្រុលមកបុក លូរបស់ក្រុមវិស្វកម្ម កំពុងធ្វើផ្លូវ ដាក់នៅជាយផ្លូវ ទើបក្រឡាប់ បណ្តាលឲ្យឈ្មោះ ហុង វ៉ាន់នី អ្នកបើកបររថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូ លោតចេញផុតពីម៉ូតូមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ ។

  បច្ចប្បន្នវត្ថុតាង រថយន្ត និង ម៉ូតូខូចខាតកម្រិតធ្ងន់ សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕ឆ្លាម សមុទ្រ


ចែករំលែក៖