ព័ត៌មានកីឡារ៖ក្រុម Manchester City របស់លោក Pep Guardiola បានផ្តួលក្រុមAston Villa ក្នុងលទ្ធផល ២–១ នាកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យក្រោយពីខ្សែប្រយុទ្ធ Sergio Aguero និង Rodrigo បានស៊ុតបាល់បញ្ចូលទីដូចគ្នា ធ្វើឲ្យពួកគេឈ្នះពាន League Cup ជាលើកទី៣ជាប់ៗគ្នា។
លោក Pep Guardiola បាននិយាយថា «គ្រប់គ្នាដឹងថា យើងមានការទទួលខុសត្រូវក្នុងការប្រយុទ្ធ ដើម្បីព្យាយាមឈ្នះពាន។ ការឈ្នះពាន៨ក្នុងចំណោម១១ គឺជាសមិទ្ធផលដ៏អស្ចារ្យ»។ ក្រោយពីក្រុម Man City បាននាំមុខ ២–០ នៅត្រឹមនាទី ទី៣០ កីឡាករ Mbwana Samattaបានវាយបកបាន១គ្រាប់វិញសម្រាប់ក្រុម Aston Villa ប៉ុន្តែ ការរង់ចាំរបស់ពួកគេសម្រាប់ការឈ្នះពានជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩៦នៅតែបន្ត
Man City បច្ចុប្បន្ន បានឈ្នះពាន៨លើកក្នុងចំណោមពាន៩ចុងក្រោយក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Guardiolaដែលបច្ចុប្បន្នបានឈ្នះបានសរុបចំនួន២៩ ក្នុងអាជីពជាគ្រូបង្វឹករបស់លោក។ ចាប់តាំងពី Man City បានឈ្នះពានជាលើកដំបូង ក្រោយពីបានផ្តួលក្រុម Arsenal ក្នុង League Cup ក្រុមនេះបានលេងក្នុងយុទ្ធនាការចំនួន១១ និងបានឈ្នះពាន៨លើក ៕ ដោយ ភារៈ