ខេត្តស្វាយរៀង ៖ យុវជនសិស្សសាលា២នាក់បានរងរបួសខណះត្រូវក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមានដាវស៉ាំម៉ូរៃដេញកាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ធានភ្លាមៗ។
ហេតុការណ៏នេះបានកើតឡើងកាលពី
វេលាម៉ោង១២២០នាទីថ្ងៃទី២ខែមិនាឆ្នាំ២០២០ចំណុចខាងកើតហាងម្លប់ឆាត់ណារិន ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃរ៍ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាយុវជនរងគ្រោះមានឈ្មោះសារឿន ភក្តីមាលីដេតអាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពងរោទិ៍(របួសគ្រិចករជាអ្នកបើកម៉ូតូ)និង ឈ្មោះជា សាវុធ អាយុ១៧ឆ្នាំ មុខរបរសិស្ស ភូមិជាមួយគ្នារ(ដោយរងរបួសរបួសក្រោមឃ្លៀក)។
ចំណែកក្រុមក្មេងស្ទាវមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយក្រោយបង្កហេតុបានជិះម៉ូតូគេចខ្លួនខណះសមត្ថកិច្ចកំពុងសាកសួរក្មេងរងគ្រោះបន្តទៀត។
បើតាមក្មេងរងគ្រោះទាំង២បានប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុ
ពួកគេជាជនរងគ្រោះបានជិះម៉ូតូមកមើលគេលេងបាល់ទាត់នៅខេត្តស្វាយរៀងដោយជិះបានពាល់កណ្ដាលផ្លូវស្រាប់តែមានក្រុមជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមកជិតនិងក្នុងដៃមានដាវស៉ាំម៉ូរៃកាប់ទៅលើពួកគេបណ្ដាលអោយរងរបួសតែម្ដង។
ក្រោយមកជនរងគ្រោះត្រូវបានដឹកមកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្វាយទាប។
បច្ចុប្បន្នសមត្តកិច្ចនគរបាលក្រុងកំពុងធ្វើកំណត់ហេតុសាកសួរដើម្បីស្រាវរកជនសង្សយ័ទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ យឹម សុថាន




