ភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្រុមគ្រួសារជនរងគ្រោះចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចពាក់ព័ន្ធករណីយកកាំបិតប៉័ងតោកាប់ក្បាលបុរសចំណាស់ម្នាក់បណ្តាលអោយរយៈស្បែកក្បាលខាងក្រោយកាលវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ទី ចាន់ប៊ុនណា ភេទប្រុស អាយុ ៣០ឆ្នាំ ប្រើប្រាស់គ្រឿងញៀន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ញ៉ ហ៊ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ប្រភពពត៍មានពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានស្តីបន្ទោសកូនខ្លួនឯង ពេលនោះជនសង្ស័យ័ដែលរស់នៅក្បែរផ្ទះគ្នា និងជាមនុស្សញៀនថ្នាំផង បានចោទជនរងគ្រោះថា និយាយដៀមដាមដាក់ខ្លួន ក៏មានទំនាស់គ្នារួចមានអ្នកជិតខាងជួយឃាត់។ បន្ទាប់មកជនរងគ្រោះ កំពុងឈរជក់បារី នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះពីក្រោយចំក្បាលបែកហូរឈាម រួចរត់គេចខ្លួនយកកាំបិតប៉័ងតោបោះចោលបាត់។ លុះក្រោយមកវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃខែដដែល ក្រុមគ្រួសារជនរងគ្រោះឃើញជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថិកិច្ចចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សណ្តោស
រឿងទាក់ទង
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
11 days ago
អ្នកនេសាទត្រីបានប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតផ្កាប់មុខឡេីងហេីមស្អុយរលួយនៅបឹងឈូកខណ្ឌដង្កោ
17 days ago
អ្នកនាំពាក្យក្រសួងកសិកម្ម ៖ «សហគមន៍កសិកម្មទំនើប»មួយទៀតនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់
August 8, 2024
សេចក្តីជូនដំណឹងស្តីពីការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឲ្យទៅជាតំបន់បៃតងក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
June 25, 2024
សហភាពអង្គការសង្គមស៊ីវិល ទាំង៣៧ ស្ថាប័ន គាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ក្រសួងយុត្តិធម៌ ក្នុងនីតិកាលទី៧
June 18, 2024
រន្ធត់!រថយន្តហ៊ីយ៉ាន់ ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុករំដួល
June 6, 2024
Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងពិធី “អ្នកស្នងមរតក”
May 31, 2024
រូបសំណាកសេះសមុទ្របាញ់ទឹកក្នុងខេត្តកំពត កំពុងបង្អួតសម្រស់ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តកាន់តែច្រើន
April 9, 2024