ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យម្នាក់ព្យាបាលបណ្ដាលឱ្យអ្នកជម្ងឺស្លាប់

ចែករំលែក៖

ខេត្ដឧ​ត្ត​រ​មានជ័យ​ ៖​ គ្រូពេទ្យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​ក្រោយពី​​ព្យាបាល​ជំងឺ​ខុស​បច្ចេកទេស ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ ​កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ឈ្មោះ ឈន់ ឈ​យ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ​បាន​ស្លាប់​​ក្នុង​បន្ទប់​ថែទាំ​វេជ្ជសាស្ត្រ​ឯកជន ពិគ្រោះ​ព្យាបាល​ជំងឺ​មនុស្ស​ចាស់ និង​កុមារ ០១​កន្លែង ​​​​​​ស្ថិតនៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ចំណែក​ គ្រូពេទ្យ​ប្រើ​ថ្នាំ​​ខុស​បច្ចេកទេស ​បណ្ដាល​ឲ្យ​គេ​ស្លាប់​នោះ​ មានឈ្មោះ អ៊ុក រ៉ែ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង។

ករណី​ខាង​លើ​នេះ​ ក្រោយពី​​​ទទួល​បាន​ព័ត៌មាន ​កម្លាំង​​សមត្ថកិច្ច ​បាន​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ចុះ​ធ្វើ​កោសល្យវិច័យ សន្និដ្ឋាន​ថា​ ៖ ​ពិតជា​ស្លាប់​ដោយសារ​ប្រើ​ថ្នាំ​ព្យាបាល​ខុស​បច្ចេកទេស​ពិត​ប្រាកដ​មែន។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕ ប៉ែន នួន


ចែករំលែក៖