ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កបើកកៀរម៉ូតូបណ្តាលបុរសម្នាក់ដួលបោកក្បាលនឹងថ្នល់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ម៉ូតូសណ្តោងរ៉ឺម៉កបើកកៀរម៉ូតូស្មាស់ ដួលបោកខឿនថ្នល់ ហើយម៉ូតូសណ្តោងរ៉ឺម៉កបង្កបើករត់គេចបាត់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឡេង អាឡៃ អាយុ ២៣ឆ្នាំ មុខរបរចុងភៅ ហាង ស៊ុប ខ្មែរ ថៃ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉ក បើកល្បឿនលឿនស្របទិស វ៉ាជែងម៉ូតូជនរងគ្រោះជ្រុលកៀរ បណ្តាលឲ្យជនរងគ្រោះ ដួលបោកនឹងចិញ្ចើមផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងតែម្តង ហើយម៉ូតូសណ្តោងរ៉ឺម៉កបើកគេចទៅបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ពិនិត្យរួច ប្រគល់សពឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពណីនៅស្រុកកំណើត ៕ ជ្រោយពេជ្រ


ចែករំលែក៖