កណ្តាល៖ នារីវ័យក្មេងម្នាក់បានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីនារីរងគ្រោះបើករថយន្ថម៉ាកលុច្សស៉ីសRX300 ក្នុងល្បឿនលឿនទៅបុកចំពីមុខរថយន្តដឹកទំនិញធន់ធំចំពីមុខពេញទំហឹងកាលពីយប់ថ្ងៃទី០៣ ខែមិនាឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩– ៥០ចំនុចភូមិពោធិមៀវ ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល ។
នារីរងគ្រោះមានឈ្មោះតាក់ រតនា ភេទស្រីអាយុ២៣ឆ្នាំទីលំនៅភូមិសែនសុខទី១ សង្កាត់ ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក LEXUS RX 300 ព៌ណប្រផេះ ពាក់ស្លាក លេខភ្នំពេញ 2AT 4843 បុកគ្នាជាមួយរថយន្តម៉ាកHYUNDAI ព៌ណស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខបាត់ដំបង 3A-1870 បើកបរដោយឈ្មោះកុយ ធា ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូនិកន្ទួតប្រ៉ោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
នគរបាលចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់ នារីរងគ្រោះបើកបររថយន្តLEXUS RX 300 តែម្នាក់ឯងក្នុងល្បឿនលឿនទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែករថយន្តដឹកទំនិញធន់ធំបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ពោលគឺទិសដៅផ្ទុយគ្នា ។ មកដល់ចំនុចកើតហេតុអ្នកបើកបរថយន្តLEXUS បើកប្រជែងអ្នកជិះម៉ូតូដែល នៅពីមុខ ហើយចូលទៅចំណែកផ្លូវម្ខាង ទៀតបណ្តាលអោយបុកគ្នាជាមួយរថយន្តដឹកទំនិញចំពីមុខពេញទំហឹងតែម្តង ។ ក្រោយកើតហេតុប្រជាពលរដ្ឋបាននាំគ្នាគាស់ទ្វាររថយន្តដើម្បីសង្គ្រោះអ្នកបើកបរដឹកទៅកាន់មន្ទីពេទ្យ តែជាអកុសលពេលទៅដល់មន្ទីពេទ្យនារីរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែកអ្នកបើកបររថយន្តដឹកទំនិញគេចខ្លួនបាត់ ។
ដោយឡែកមួយករណីទៀតកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅខាងលិចផ្សារគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រាងរថយន្តម៉ាកLEXUS RX 300 ពណ៍ស្ក បុកគ្នាជាមួយរថយន្តសណ្តោងរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រ បណ្តាលអោយរថយន្តLEXUS RX 300 ខ្ទេចមួយចំហៀងខាងឆ្វេងផ្ទុះពោងសុវត្ថិភាព តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ខូចខាតតែមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្តទាំង៤គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអអិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកLEXUS RX300 ឈ្មោះតាក់ រតនា បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភចូលទៅចំណែកផ្លូវ នៃយានយន្ត ដែលបើកមកពីទិសដៅផ្ទុយ ៕ សណ្តោស