ភ្នំពេញ៖យោងតាមនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានប្រាប់ ឲ្យដឹងថា មន្រ្តីនគរបាលផ្នែកបច្ចេក ទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ម្នាក់រួមនិងកូនស្រីច្បងរបស់គា ត់ម្នាក់ទៀត ដែលបានចូលទៅអុកឡុកវាយ សិស្សសាលាជម្ពូវ័ន និងត្រូវបញ្ជូនទៅកាន់តុលារដើម្បីចាត់ការតាមច្បាប់នៅវេលាព្រឹ កថ្ងៃទី៥ ខែមនា ឆ្នាំ២០២០ ស្អែកនេះហើយ។ដោយរហូតមកដល់ពេលនេះ មានបណ្ដឹង ពីសិស្សចំនួន៣នាក់ដែលបានប្ដឹងចោ ទប្រកាន់ទៅលើជនសង្ស័យទាំង២នាក់ ឪពុកនិងកូនស្រីនោះ ហើយចំពោះសំណុំរឿងខាងលើក៏ត្រូវបា នកសាងព្រមទាំងចុះហត្ថលេខាដើម្បី បញ្ជូន ដោយលោកអធិការរងទទួលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរួចរាល់ហើយដែរ នៅតែពេលបញ្ជូនទៅមនុស្សទៅប៉ុណ្ណោះ ។
សូមរម្លឹកថា កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។មានហេតុការណ៍ភ្ញាក់ផ្អើលនិងបង្កការភ័យខ្លាចមួ យបានកើតឡើង ខណៈដែលមន្រ្តីនគរបាលផ្នែកបច្ចេ កទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ម្នាក់គ្រាន់តែ កូនស្រីខលប្រាប់ថាមានជម្លោះវា យតប់គ្នាជាមួយសិស្សសាលាដូចគ្នា ភ្លាម ក៏ស្រាប់តែគាត់រួមជាមួយកូនស្រី ម្នាក់ទៀតបានធ្វើដំណើរទៅអុកឡុ កសាលា ព្រមទាំងវាយទៅលើសិស្ស៣នាក់ បណ្ដាលឲ្យរងរបួស ហើយវាយដោយទាំងក្រុមកាយរិទ្ធដែ លចូលទៅឃាត់ថែមទៀតផង។ក្រោយពេលបង្ករឿងមន្រ្តីនគរបាលរូបនោះរួមជាមួ យកូនស្រីច្បងរបស់ខ្លួនម្នាក់ទៀ តដែលទៅជួយព្រួតវាយលើសិស្សរងគ្រោះ ទាំង៣នាក់ខាងលើក៏ត្រូវបាននគរបាល ប៉ុស្តិ៍ចោមចៅទី៣បានចុះទៅអន្តរា គមន៍ចាប់ខ្លួននាំយកទៅសាកសួរមួ យជំហ៊ានរួច ទើបបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរនិ ងកសាងសំណុំរឿងបន្តទៀត។
បុរសខាងលើឈ្មោះ ឆាយ វណ្ណធឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកបច្ចេកទេ សវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងឃុំគោ កខ្សាច់ ស្រុកគីរីវង្ស ខេត្តតាកែវ។ចំណែកកូនស្រីទី១, ឈ្មោះ ភិជ្ជរ៉ា ផានុត អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ និងទី២,ឈ្មោះភិជ្ជរា ប៊ុត្យា អាយុ១៧ឆ្នាំត្រូវជាបងស្រីជាសិស្សថ្នាក់១១D2នៃវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ។ រីឯក្មេងស្រីរងគ្រោះខាងលើទី១,ឈ្មោះស្រេង ចន្រ្ទា អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២GO រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។និងទី២,ឈ្មោះផា បញ្ញា អាយុ១៧ឆ្នាំជាសិស្សថ្នាក់ ទី១២A2 មានទីលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យពួកនាងក៏ជាសិស្សរៀននៅវិទ្យាល័យវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ជាមួយគ្នាដែរ។និងម្នាក់ទៀតទើបទៅ ដាក់ពាក្យបណ្ដឹងក្រោយគេនាវេលាល្ងាចថ្ងៃកើតហេតុដដែលនោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។ក្រោយពីមានកា រចូលទៅអុកឡុកវាយសិស្សស្រីបណ្ដា លឲ្យរងរបួស៣នាក់និងបង្កឲ្យសិស្សរាប់រយនាក់ទៀតទទួលរងការភិតភ័ យបែបនេះបានធ្វើឲ្យមហាជនមានការរិះ គន់យ៉ាងខ្លាំងថា រឿងក្មេងៗឈ្លោះគ្នាសោះបែរជាមនុ ស្សចាស់ហើយមានតួនាទីជាមន្រ្តី នគរបាលថែមទៀតប្រព្រឹត្តល្មើសច្បាប់បញ្ចេញកំហឹងជំនួសកូនបែបនេះ ទៅវិញដូច្នេះគួរតែចាត់ការតាមច្បាប់ឲ្យសមទៅនិងទង្វើរបស់គាត់៕ សុ ខាសែនជ័យ