ព័ត៌មានទាន់ហេតុការណ៍៖

នៅតែ បន្តរកឃើញគីមីបូរ៉ាក់ ដាក់ក្នុងបង្អែមបាញ់ឌុកប៉ះពាល់ក្រពះពោះវៀន និងទំនិញខូចគុណភាពមួយចំនួន នៅផ្សារជីភូ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បង្អែមបាញ់ឌុកដែលធ្វើអោយប៉ះពាល់ក្រពះពោះវៀនធ្ងន់ធ្ងរ និងទំនិញខូចគុណភាពមួយចំនួន នៅផ្សារជីភូ សមត្ថកិច្ចកាំកង់ត្រូលបន្តរកឃើញខណះអាជីវកលក់ដូរមួយចំនួនខ្លះនៅតែមិនស្ដាប់ការណែនាំមន្ត្រីជំនាញ។
ការចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់
ផ្សារជីភូ ក្រុងបាវិតខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ។
មន្ត្រីជំនាញ បានឲ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ក្នុងផ្សារ តាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន២៦គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
 ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញ ទំនិញមានសារធាតុគីមីហាមឃាត់ នៅនំបង្អែមបាញ់ឌុក ចំនួន១គីឡូក្រាម មានសារធាតុគីមី (Borax) និងនំពារខូចគុណភាព៨គីឡូ និងនំដំឡូងបារំាង២៤កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។
មន្ត្រីជំនាញក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួម លើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ។ យឹម សុថាន

ចែករំលែក៖