ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់ ទាក់ទងនឹងការឆ្លងជំងឺ COVID-19 គឺក្នុងចេតនាបង្កាច់បង្ខូច ឈ្មោះរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ហើយធ្វើការវិភាគដោយគ្មាន គឺក្នុងចេតនាបង្កាច់បង្ខូច ឈ្មោះរាជរដ្ឋាភិបាល និងកេងចំណេញ ផ្នែកណាមួយប៉ុណ្ណោះ ។ ដូច្នេះអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានស្នើដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានទាក់ទងនឹងការឆ្លងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី ឬ COVID-19 ។

លោក ផុស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា មួយរយៈនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបង្កើតព័ត៌មានមិនពិត ដោយយករូបភាព ឬវីដេអូជនរងគ្រោះ ដោយបញ្ហាផ្សេងៗ មកផ្សព្វផ្សាយថា ជាករណីឆ្លងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី COVID-19 តាមរយៈគណនី/ទំព័រហ្វេសប៊ុក (Facebook Account/ Page) បង្កឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច និងប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចជាគ្រួសារជនរងគ្រោះ។

ជាក់ស្តែងក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី COVID-19។ ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពិត ទាក់ទងនឹងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី COVID-19 អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមអំពាវនាវដល់សាធារណជន ទាំងអស់តាមដានព័ត៌មាន នៅក្នុងគេហទំព័រ/ ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួង ឬគេហទំព័រ/ ទំព័រហ្វេសប៊ុក(Facebook Page) ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងគេហទំព័រ/ ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ៕ស តារា


ចែករំលែក៖