ភ្នំពេញ៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែងប្រើពាក្យដ៏សាមញ្ញៗ នៅលើ Facebook ផ្លូវការរបស់លោក ប៉ុន្តែបង្កប់ន័យដ៏ជ្រាលជ្រៅ បង្ហាញពីតថភាពសង្គម នោះជាដើម។
ព្រឹកនេះលោករដ្ឋមន្ត្រីសរសេរតាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែមីនា នេះ ថា “ប្រហែលឃើញ ឯ.ឧ. លីវ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវណ្ណភូមិ របស់ថៃស្ងាត់ជ្រងំ ទើបម៉ោង ៨ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មានស្ងាត់ជ្រងំ កុំអោយចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រីក៏អត់ទ្វារបើកចូលធ្វើការដែរ ។ ចង់ធ្វើធំ តែមិនចេះទទួលខុសត្រូវ ។ បាត់ប្រាក់ខែតែ ៥ កាក់ ស្រែកបែកហ្វេសប៊ុក ។ បាត់ម៉ោងធ្វើការ អញមិនដឹង !”៕ ដោយ៖ចេស្ដា