ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកបន្តកន្ទុយគ្នារុញផ្ទប់រថយន្តមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនមួយគ្រឿងបេីកល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទរថយន្តកូរ៉េរុញទៅផ្ទប់និងរថយន្តកុងតឺន័រមួយគ្រឿងទៀងខណះរថយន្តខាងមុខបង្អង់ព្រោះមានរថភ្លើងបេីកឆ្លងកាត់។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ វិមាន ឈ្នះ ឈ្នះ ក្បែរផ្លូវរថយន្តភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តភ្លើងបើកឆ្លងកាត់ទទឹងផ្លូវទើបរថយន្តនៅខាងមុខ ប្រភេទកុងតឺន័របានបន្ថយល្បឿន ស្របពេលនោះរថយន្តកូរ៉េពណ៍សរ ពាក់ស្លាកលេខ ម០៣៣៩ភព២  មកពីក្រោយបានបន្ថយល្បឿនដូចគ្នា តែមានរថយន្តបែនមកពីក្រោយមួយតង់ទៀតវាក់បន្ថយល្បឿនអត់ទាន់បណ្តាលឲ្យបុករថយន្តកូរ៉េ រុញផ្ទប់ទៅនិងរថយន្តកុងតឺន័រ រងការខូចខាតខ្ទេចកាប៊ីនរថយន្តកូរ៉េ ចំណែករថយន្តកុងតាន័ររងការខូចខាតតុចតួច ដោយមិនចង់វែងឆ្ងាយទើបបើកចាកចេញពីកន្លែងកើតហេតុបន្តដំណើរទៅមុខបាត់  បន្សល់រថយន្តតែ២គ្រឿងដើម្បីធ្វើការដោះស្រាយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងតែម្តង៕ សុខាសែនជ័យ​

ចែករំលែក៖