ព័ត៌មានទាន់ហេតុការណ៍៖

Athletic Bilbao ប៉ះ Sociedad វគ្គផ្តាច់ព្រ័ត្រ Copa del Rey ខណៈManchester United ប៉ះNorwichវគ្គ៨ក្រុមFA CUP

ចែករំលែក៖

ក្រុម Athletic Bilbao ឈានទៅជួបក្រុម Real Sociedad ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានអេស្ប៉ា Copa del Rey ក្រោយពីពួកគេបានផ្តួលក្រុមGranada តាមរយៈគ្រាប់បាល់ក្រៅដី កាលពីថ្ងៃរាត្រីព្រហស្បតិ៍ការឈ្នះ Granada នេះគឺជាការ ស៊ុតបាល់បញ្ចូលទីនៅរយៈពេល៩នាទីចុងក្រោយពីសំណាក់ខ្សែការពារ Yuri Berchiche

ក្រុម Athletic Bilbao បាននាំមុខ ពីការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ ក្រុម Granada ដែលស្ថិតក្នុងក្របខ័ណ្ឌ La Liga ដូចគ្នា បានរកគ្រាប់បាល់តាមស្មើ នៅរាត្រីនោះ តាមរយៈកីឡាករCarlos Fernandez នៅនាទីទី៤៨ តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អ Granada ដែលបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១របស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ១៩៦៩នោះ បាននាំមុខ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ German Sanchez ក្រោយពីលេងបានរយៈពេល៧៦នាទី ក្រោយពីការទាត់បាល់ចេញពីជ្រុងរបស់កីឡាករ Machis

ប៉ុន្តែ ក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ត្រូវបានកម្ទេចនៅពេលដែលខ្សែការពារស្លាបឆ្វេង Berchiche បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៨១ ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Mikel Vesgaដើម្បីជួយឲ្យក្រុមខ្លួនឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៨ ខែមេសាក្នុងទីក្រុង Seville ជាមួយនឹងការឈ្នះពាន២៣លើក ក្រុម Athletic Bilbao ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ លើតារាងក្រុមដែលបានឈ្នះពានCopa del Rey ច្រើនជាងគេ បន្ទាប់ពីក្រុម Barcelona ដែលបានឈ្នះពានដល់ទៅ៣០លើក។

ចំណែកក្រុមបិសាចក្រហម Manchester United វិញបានយកឈ្នះក្រុមDerby ក្នុងលទ្ធផល ឡើងទៅជួបក្រុម Norwich ក្នុងវគ្គ៨ក្រុមចុងក្រោយ។

ក្រុមរបស់លោក Ole Gunnar Solskjaer បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនាកីឡដ្ឋាន Pride Park ហើយខ្សែបម្រើ Luke Shaw បានរកគ្រាប់បាល់បើកឆាក នៅមុនពេលខ្សែប្រយុទ្ធ Ighaloរកបាន២គ្រាប់បន្ថែមទៀត Man United នឹងធ្វើដំណើរទៅជួបក្រុមNorwich ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា ក្នុងការបង្ហាញខ្លួនក្នុងវគ្គ៨ក្រុមចុងក្រោយជាលើកទី៦ជាប់ៗគ្នារបស់ពួកគេ ក្នុងយុទ្ធនាការមួយដែលពួកគេបានឈ្នះពាន១២លើក។

ក្នុងការប្រកួតនេះអតីតខ្សែប្រយុទ្ធគឺកីឡាករ Rooney ក៏បានបង្ហាញខ្លួនផងដែរក្នុងក្រុម Derby ក្រោយពីកីឡាករចាស់វស្សារូបនេះចាកចេញពីក្លិបបិសាចក្រហមRooney បានចាកចេញពីក្លិប Man United កាលពីឆ្នាំ២០១៧ ក្រោយពីជួបពេលវេលាប្រកបដោយផ្លែផ្កាចំនួន១៣ឆ្នាំ ក្នុងរាប់បញ្ចូលទាំងការឈ្នះពាន Premier League ៥លើក ពាន Champions League និងស៊ុតបាល់បញ្ចូលទី២៥៣គ្រាប់។ បុរសវ័យ៣៤ឆ្នាំរូបនេះ បានចំណាយពេលក្នុងក្លិប Everton និង DC United នៅមុនពេលចូលរួមជាមួយនឹងក្លិប Derby ជាគ្រូបង្វឹក និងកីឡាករ រួមជាមួយនឹងគ្រូបង្វឹកបង្គោលលោក Phillip Cocu កាលពីខែមករា។

ដោយ៖ ភារៈ


ចែករំលែក៖