ព័ត៌មានទាន់ហេតុការណ៍៖

៩៥ប្រទេសជុំវិញពិភពលោក មានអ្នកឆ្លងវីរុសកូវីដ-១៩

ចែករំលែក៖

ជំងឺផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុសកូវីដ១៩ បានឆ្លងរាលដល់  ៩៥ប្រទេសជុំវិញពិភពលោកនិងមនុស្សជាសែននាក់បានឆ្លងជំងឺនេះ​។ ដោយឡែកចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិនថយចុះយ៉ាងខ្លាំង តែនៅក្រៅប្រទេសចិន​បានកើនឡើងខ្ពស់គួឲ្យបារម្ភ​ ដោយមានប្រទេសចំនួន​៩៥​ហើយបានឆ្លងវីរុស COVID-19

តាមតួលេខដែលបានប្រកាសនៅថ្ងៃទី​ខែមីនា ចំនួនអ្នកឆ្លង COVID-19 មានជាង​សែននាក់ហើយ​ ​ចំណែកអ្នកស្លាប់ក៏បានកើនឡើង​៣៤០០នាក់ផងដែរ​។ ប៉ុន្តែក៏មានអ្នកឆ្លងព្យាបាលជាសះស្បើយ​ដល់ទៅ​៥៥០០០នាក់​ ដែលជាតួលេខល្អបំផុត។

ក្នុងចំណោមអ្នកឆ្លងជាង​សែននាក់ មាន៨០ភាគរយស្ថិតនៅ​ក្នុងប្រទេសចិន ។ តាមតួលេខថ្មី​​ចិនមានអ្នកឆ្លង​៨០៧០០​នាក់​ក្នុងនោះ មាន​៥៣៨០០​បានព្យាបាលជាសះស្បើយ​ និងមានអ្នកស្លាប់ប្រមាណ ពាន់នាក់ ។

ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ក្រៅពីប្រទេសចិនមាន កូរ៉េខាងត្បូង មានអ្នកឆ្លង ៦៥៩៣នាក់  ស្លាប់ ៤២នាក់​និងជាង ១០០បានព្យាបាលជាសះស្បើយ​។

បន្ទាបពីកូរ៉េខាងត្បូង គឺប្រទេសអ៊ីរ៉ង់  មានអ្នកឆ្លង​៤៧៤៧​ ក្នុងនោះមាន អ្នកឆ្លង ៥០០នាក់ព្យាបាលជាសះស្បើយ​​ ប៉ុន្តែក៏មានអ្នកស្លាប់ដល់ទៅ​១២៤នាក់​។

ចំណែកអ៊ីតាលី វិញ​ក៏មានអ្នកឆ្លង ៣៨៥៨នាក់ ​ក្នុងនោះ មានអ្នកជាសះស្បើយ​៤១៤ ​និងស្លាប់​១៤៨នាក់ ។ ដោយឡែកប្រទេសជប៉ុន មានអ្នកឆ្លង​១០៧៤នាក់ ក្នុងនោះមាន ២៤៨នាក់ជាសះស្បើយ និងស្លាប់ ១២នាក់​។

ជាមួយគ្នានេះអង្គការសុខភាពពិភពលោក​ក៏បានអំពាវនាវដល់ បណ្តាប្រទេសទាំងអស់ត្រូវមានវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាល យ៉ាងមានប្រសិទ្ធភាពបំផុត ៕ម៉ែវ សាធី


ចែករំលែក៖