ខេត្តស្វាយរៀង៖ លោកស្រីឈុនសារឹ មអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅសាលាស្រុករមាសហែកកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឈុនសារឹម បានបញ្ជាក់ថា សម្រាប់ប្រធានបទឆ្នាំនេះ គឺរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព និង «អរគុណសន្តិភាព» ដែលបានប្រែក្លាយប្រទេសកម្ពុជាពី គំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លា លើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុ ងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើ កកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្ យកត់សម្គាល់។
នាឱកាសអញ្ជើញសំណេះសំណាលជាមួយ មន្ត្រីរាជការជាស្ត្រី នៅស្រុករមាសហែក លោកស្រីបានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ស្តីពី «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជាប្រធានបទមួយ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជាព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតិឲ្យរដ្ឋាភិបាលមួ យមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗ គ្រប់យ៉ាងនឹងត្រូវបាត់បង់។ សន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធា នាចីរភាព នៃកិច្ចអភិវឌ្ឍន៍។
ជាក់ស្តែង បន្ទាប់ពីទទួលបាននូវ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេ ស អាស្រ័យដោយគោលនយោបាយ ឈ្នះឈ្នះ ប្រទេសកម្ពុជាមានភាព រីកចម្រើនជឿនលឿន ជាលំដាប់ក្នុងខណៈបោះជំហានលើមាគ៌ា នៃការកសាង និងការអភិវឌ្ឍលើគ្រប់វិស័យផងដែ រ។ យឹមសុថាន