ព័ត៌មានទាន់ហេតុការណ៍៖

បន្លំលួចលុយភ្ញៀវចូលម៉ាស្សាបាន៤០០ដូល្លារួចបិទទ្វារចោលពីរសប្ដាហ៍ពេលបើកវិញសមត្ថកិច្ចចុះសួរនាំ

ចែករំលែក៖

  ភ្នំពេញ៖ វាជារឿងដដែលៗ ដែលនារីៗធ្វើការក្នុងហាងម៉ាស្សាជាច្រើនកន្លែងតែងតែលួចបន្លំយកលុយរបស់ភ្ញៀវដែលចូលកោសជប់ឬម៉ាស្សា ដោយពេលខ្លះបន្លំយកលុយដូល្លារពិត ដាក់លុយដូល្លារខ្មោចអោយវិញ និងពេលខ្លះយកអស់តែម្ដង ។ . ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០នេះ មានហេតុការផ្ទុះរឿងឆោឡោទៀតហើយនៅផ្ទះម៉ាស្សាមួយកន្លែងនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបុរសម្នាក់អះអាងថា ចូលម៉ាស្សានៅផ្ទះម៉ាស្សាខាងលើ ត្រូវបានក្រុមស្ត្រីដៃងាយ២នាក់ បន្លំលួចលុយអស់៤០០ដុល្លា កាលពី២ សប្តាហ៍មុន រួចក៏បិទ ទ្វារគេចខ្លួនបាត់ ទើបតែនៅព្រឹកថ្ងៃទី០៧ នេះ ជនរងគ្រោះឃើញបើកទ្វារវិញ ក៏ប្តឹងប៉ូលិសចុះ ទៅសាកសួរ ។
តាមសម្ដីបុរសដើមចោទបានឲ្យដឹងថា កាលពី២សប្តាហ៍កន្លងទៅ គាត់បានចូលម៉ាស្សានៅផ្ទះខាងលើ ជួបជាមួយស្ត្រីម៉ាស្សា២នាក់ រួចហៅម្នាក់ ចូលបន្ទប់ដើម្បីម៉ាស្សា ពេលរួចរាល់ហើយ ទូទាត់ថ្លៃឈ្នួល ឲ្យទាំងលុយធីប រៀបចេញវិញ ស្រាប់ តែដឹងថាបាត់លុយអស់៤០០ដុល្លា សួរ ហើយឆ្លើយថាមិនដឹង ក៏នាំគ្នាបិទទ្វារ គេចបាត់អស់ ។
  រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០មេះ ទើបឃើញបើកទ្វារប្រកបរបរវិញ ក៏រាយការ ណ៍ទៅនគរបាលប៉ុស្តិ៍ចុះទៅសាកសួរ ។
តាមសម្តីស្ត្រី២នាក់ នៅផ្ទះម៉ាស្សាខាងលើ គ្រាដែលសមត្ថកិច្ចចុះទៅសាកសួរ បានសារភាពថា ខ្លួនពិតជាទទួលភ្ញៀវ បុរសម្នាក់ខាងលើ ចូលម៉ាស្សាពិតមែន តែពុំបានលួច លុយភ្ញៀវឡើយ ប៉ុន្តែបើតាមពលរដ្ឋក្នុងមូល ដ្ឋានបានឲ្យដឹងថា ផ្ទះម៉ាស្សាខាងលើ កើតរឿង២ដងហើយ បន្លំលួចលុយភ្ញៀវ ។
មហាជនបានលើកឡើងថា បុរសៗ ចង់ចូលម៉ាស្សា ម្តុំផ្លូវ២០០៤ សូមប្រុងប្រយ័ត្ន ដឹងហើយ ឮហើយ ញឹកញ៉ាប់ណាស់ មានស្ត្រីដៃរហ័សមួយចំនួន បន្លំលួចលុយ ឬ លួចប្តូរលុយ ដាក់លុយសែនខ្មោចក៏មាន រីឯដំណោះស្រាយវិញ ជាទូទៅ ឃើញសម្របសម្រួល , សងវិញតែគិតជាភាគរយ ហើយរឿងស្ត្រីម៉ាស្សា បន្លំលួចលុយ ជារឿងសាំដដែលៗ សកម្មភាពលួចនៅតែមាន ជនរងគ្រោះដឹងហើយ ឮហើយ នៅតែបាត់លុយអស់ ជួញតែប្រពន្ធនៅផ្ទះស្តីបន្ទោស ។
ជុំវិញចូលម៉ាស្សាបាត់លុយអស់៤០០ ដុល្លា ត្រូវបានសមត្ថកិច្ចចុះទៅ សាកសួរ ត្រូវបានថៅកែប្រុស ប្រកែកមិនទទួលខុសត្រូវ នាំគ្នាស្ទុះរត់គេចទៅអង្គុយក្រោយផ្ទះអស់ សមត្ថកិច្ចរងចាំបទបញ្ជា និង ហៅស្ត្រីសង្ស័យដៃងាយលួចលុយទៅសាកសួរនៅប៉ុស្តិ៍ ព្រោះថាញ៉យដងហើយផ្ទះមួយនេះ ៕សុខាសែនជ័យ​

ចែករំលែក៖