ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់កំពុងអង្គុយនៅលើអង្រឹងត្រូវឃាតករទាញដំបងឈើជ្រុងវាយចំក្បាលស្លាប់យ៉ាងអាណោចអាធម្ម

ចែករំលែក៖

កំពង់ធំ៖ ស្ត្រីវ័យចំណាស់ម្នាក់កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងសុខៗ ត្រូវបានជនសង្ស័យ ដែលជាឃាតករ ទាញយកដំបងឈើជ្រុងវាយចំក្បាលជាច្រើនដំបងបណ្ដាលស្លាប់នៅក្នុងថ្លុកឈាម ករណីឃាតកម្មនេះកើតឡើងនៅវេលាម៉ោង ១៩ និង ៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅភូមិឈូករំដួល  ឃុំទីពោ  ស្រុកសន្ទុក ខេត្តកំពង់ធំ

ប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ធា ថាន់ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈូករំដួល ឃុំទីពោ  ស្រុកសន្ទុក ខេត្តកំពង់ធំ បានយកដំបងឈើជ្រុងវាយទៅលើស្រ្តីរងគ្រោះ។

ជនរងគ្រោះ ឈ្មោះកយ វេន ភេទស្រី  អាយុ ៦៧ឆ្នាំ នៅភូមិឈូករំដួល  ឃុំទីពោ  ស្រុកសន្ទុក  ខេត្តកំពង់ធំ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯង វាយចំក្បាលជាច្រើនដំបងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ពេលធ្វើសកម្មភាពរួចមុខសញ្ញាដែលជាជនសង្ស័យបានរត់គេចខ្លួន។

មូលហេតុ :សង្ស័យរឿងគុំនំ.។ករណីនេះកម្លាំងជំនាញយើងកំពង់ស្រាវជ្រាវចងក្រងសំណុំរឿងតាមនីតិវិធី ៕ប៊ុនរិទ្ធី


ចែករំលែក៖