យ៉ាងណាក៏ដោយ កប៉ាល់ Costa Fortuna ដែលទំនងដូចជាកំពុងមានជោគវាសនាដូចកប៉ាល់ Westerdam មិនទាន់ប្រាកដថាអាចចូលចតនៅកំពង់ផែសិង្ហបុរី ឬក៏យ៉ាងណានោះទេ ខណៈមានសេចក្ដីរាយការណ៍ថាការបដិសេធរបស់ថៃ និងម៉ាឡេស៊ី ទំនងជាដោយសារតែមានពលរដ្ឋអ៉ីតាលី ៦៤នាក់ ជិះនៅលើកប៉ាល់ នោះដែរ៕