ភ្នំពេញ ៖ ដើម្បីចូលរួមគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈនាពេលកន្លងមកកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាបានដាក់ពង្រាយកម្លាំងតាមដងផ្លូវត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដែលចរាចរណ៍លើដងផ្លូវពេលយប់។
ការចុះអនុវត្តនិងត្រួតពិនិត្យនេះបានចាប់ផ្តើមនៅវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី០៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២១៥នៅចំណុចទល់មុខនឹងអាគារ១៣ជាន់ក្បែរនឹងអាងទឹកស្ថិតនៅក្នុងសង្កាតវាលវង់ខណ្ឌ7មករារាជធានីភ្នំពេញ។
ដោយគោរពបទបញ្ជាយ៉ាងតឹងរឹងពីឧត្តមសេនីយ៍ឯក សថេតស្នងការនគរបាលរាជធានីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកធ្វើដោយមិនយោគយល់នោះឡើយគឺអនុវត្តស្មើភាពគ្នាសំដៅកាត់បន្ថយបទល្មើសចរាចរណ៍បន្ថយអ្នកស្លាប់និងរងរបួសឱ្យមានការថយចុះអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍និងផាកពិន័យធ្ងន់ធ្ងរជាងមុនដើម្បីឱ្យមានការរៀងចាលនិងជាការពង្រឹងស្មារតីភ្ញាក់រលឹកឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការការពារសុវត្ថិភាពអាយុជីវិតអ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅវិធានការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអំឡុងពេលនេះពង្រឹងទៅលើអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងបើកបរល្បឿនលឿន។អត្រាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញប្រឈមកើតឡើងញឹកញាប់នៅពេលយប់បង្កដោយអ្នកបើកបរស្រវឹងស្រានិងប្រើប្រាស់ល្បឿនលឿនហួសកំណត់។
ក្នុងការដាក់គោលដៅត្រួតពិនិត្យជាលទ្ធផលគឺឃាត់បានម៉ូតូចំនួន២១គ្រឿងដើម្បីយកទៅរក្សាទុកនឹងធ្វើការផាកពិន័យបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែករថយន្តនិងម៉ូតូដែលឆ្លងកាត់មានចំនួន៨១គ្រឿងក្នុងនោះមានម៉ូតូ៥០គ្រឿងរីឯរថយន្តចំនួន៣១គ្រឿងផងដែរ៕ ធឿនព្រែកជ័យ