ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ ទើបមកធ្វើការបាន២ថ្ងៃ ហូបបាយថ្ងៃត្រង់ រួចចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចការដ្ឋានសំណង់
បន្ទប់កម្មករលេខ A2 ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ភរ ភ័ណ្ឌ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិតាម៉ៅ ឃុំកំពង់សិង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ ដែលឈរយាមនៅមុខទ្វារ បានឲ្យដឹងថា បុរសរូបនេះ ទើបតែមកធ្វើការ ជាកម្មករសំណង់នៅកន្លែងកើតហេតុ បានពីរថ្ងៃប៉ុណ្ណោះ មិនដឹងកើតអី ស្រាប់តែឃើញចង.កសម្លាប់ខ្លួនបែបនេះ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុម្តាយជនរងគ្រោះ បានទូរស័ព្ទមកជនរងគ្រោះប្រហែល២០ដង តែមិនមានអ្នកលើកទូរស័ព្ទទេ ទើបមានសន្តិសុខទាក់ទងទៅសាច់ញាតិផ្សេងទៀតឲ្យទៅមើល។លុះពេលសាច់ញាតិទៅមើលដល់បន្ទប់ស្នាក់នៅទើបឃើញ ជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ។
បន្ទាបពីកើតហេតុ ក៏រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ជ្រោយពេជ្រ