ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹប​អ្នកកាសែត​ក​ម្ពុ​ជា​អំពាវនាវដល់​អ្នកសារព័ត៌មាន​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយពីជំងឺកូវីដ-១៩

ចែករំលែក៖

​ភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាលជំងឺផ្តាសសាយថ្មីកើតចេញពីវីរុសកូវីដ-១៩ទូទាំងពិភពលោក និងធ្វើឲ្យមានព័ត៌មានមួយចំនួនផ្សាយព័ត៌មានមិនពិតជាព័ត៌មានក្លែងក្លាយស្តីពីជំងឺប្រភេទនេះក្លឹប​អ្នក​សារពត៌មាន​ដែលជា​សមាគម​អ្នក​សា​ពត៌មាន​ធំជាងគេ​នៅ​កម្ពុជា​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​អ្នកសារព័ត៌មាន​ឲ្យ​បន្ត​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយដែល​សំខាន់​លើព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​COVID.19 ។​

​ការអំពាវនាវ​របស់ក្លិបអ្នកកាសែត​ធ្វើ​ទ្បើង​ក្នុង​វេទិកា​ពិភាក្សា​ស្តីពី «សារពត៌មាន ចំពោះមុខ​COVID.19 និង​ពត៌មាន​ក្លែងក្លាយ » ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា នាព្រឹកថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​2 ដោយមាន​ការចូលរួម​ពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មាន រួមជាមួយវាគ្មិនលោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ជាអ្នកបកស្រាយនិងពន្យល់ស្តីពីជំងឺសាហាវមួយនេះផងដែរ

ការបើកវេទិកានេះ ចាត់ទុកជាមានសារសំខាន់ ខណៈចំងឺកូវីដ-១៩ កំពុងក្លាយជាប្រធានបទក្តៅគគុកមួយ ក្នុងចំណោមព័ត៌មានទូទៅដែលអ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់និងចូលរួមផ្សព្វផ្សាយឲ្យបានច្បាស់លាស់ កុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងបង្កការភ័យខ្លាច ។

ដោយហេតុនេះហើយទើបក្លិបអ្នកកាសែតកម្ពុជា បាន​អំពាវនាវ​​ដល់​អ្នកសារព័ត៌មាន​ឲ្យ​បន្ត​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយដែល​សំខាន់​លើព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​COVID.19 នេះឯង៕​ ដោយ៖ប្រាថ្នា

 


ចែករំលែក៖