ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលធំៗនៅអឺរ៉ុបមានចំណាត់​ការ​តឹងរឹងព្រោះតែវីរុស​កូរ៉ូណា

ចែករំលែក៖

ដោយសារការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណាបានធ្វើឲ្យពិភពលោកព្រួយបារម្ភស្ទើរគ្រប់វិស័យ។ ក្នុងនោះវា​ក៏​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ក្លា​ដែរ​ដល់​ការ​ប្រកួត​កីឡា​បាល់ទាត់ស្ទើរគ្រប់ប្រទេស។

​នៅ​អឺរ៉ុប​វិញ​អ៊ីតាលី​កំពុងឈរ​លេខ​១​មាន​អ្នក​ឆ្លង​ជាង​១​ម៉ឺន​ករណី​ និង​អត្រា​អ្នក​ស្លាប់​៦៣១​នាក់​​។​ បណ្ដា​ប្រទេស​ជា​មហា​អំណាច​បាល់ទាត់​លីកកំពូលៗនៅ​អឺរ៉ុប​មាន​ដូចជា​ បារាំង, អាល្លឺម៉ង់​ និង​អេស្ប៉ាញ​សុទ្ធ​​មាន​អ្នក​កើត​ជាង​១​ពាន់​ករណី​ទាំង​អស់​មាន​តែ​លីកកំពូលអង់គ្លេស​ប៉ុណ្ណោះ​ដែល​ធូរ​ស្រាល​ជាង​គេ​។

យ៉ាង​ណា​ក្របខ័ណ្ឌ​ធំៗ​ទាំង​នោះ​បាន​ចេញ​វិធានការ​រួច​ស្រេច​ហើយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាលនៃវីរុស​កូរ៉ូណា​៖

១. លីកកំពូលអង់គ្លេស (Premier League) ៖ ហាម​មិនឲ្យកីឡាករ​ ​ចាប់​ដៃ​គ្នា​មុន​ការ​ប្រកួតដើម្បីការពារការឆ្លង។

២. លីកកំពូលអេស្ប៉ាញ (LaLiga)៖​ លេង​ការ​ប្រកួត​ទាំង​អស់ដោយ​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ។

៣. លីកកំពូលបារាំង (Ligue 1)៖ អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​មើល​ត្រឹម​១​ពាន់​នាក់​ប៉ុណ្ណោះ។

៤. លីកកំពូលអាល្លឺម៉ង់ (Bundesliga)៖ ការ​ប្រកួត​មួយ​ចំនួន​ត្រូវ​លេង​ដោយ​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ ។​​

៥. លីកកំពូលអ៊ីតាលី (Serie A)៖ ផ្អាក​ការ​ប្រកួត​ទាំង​ស្រុង​រហូត​ដល់​​ថ្ងៃ​ទី​៣​ ខែ​មេសា ។

ក្រៅពីការព្រួយបារម្ភរបស់លីកកំពូលទាំងនេះការប្រកួតជម្រុះ World Cup 2022 ក៏ទំនងជានឹងផ្អាកបណ្តោះអាសន្នដែរ ដោយសារប្រទេសជាម្ចាស់ផ្ទះការប្រកួតមួយចំនួនមាន ករណីផ្ទុះវីរុសកូរ៉ូណាច្រើន ៕ដោយ៖ ភារៈ


ចែករំលែក៖