ព័ត៌មានទាន់ហេតុការណ៍៖

នេនទុំ គ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្តបុកក្របី

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកាលពីរាត្រីថ្ងៃទី១១ ខែមីនា នេះបន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ នេន ទុំ ត្រូវបានអ្នកសិល្បៈបញ្ចេញព័ត៌មានថា បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយក្នុង​ពេល​លោក​បើក​ឡាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត។

យោងតាមតារាសម្តែង និងពិធីករ វីជេ ដាដា ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​នេនទុំ បាន​សរសេរ​ថា សំឡាញ់​របស់​លោក បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស​របស់​លោក​បុក​ជាមួយ​នឹង​ក្របី គ្រាដែលតារារូបនេះធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តព្រះសីហនុវីជេ ដាដាបានបញ្ជាក់ថាចូល​រួម​សោកស្ដាយ​សម្រាប់​សម្លាញ់ នេន ទុំក្នុង​គ្រោះថ្នាក់​ចរាចរណ៍ សង្ឃឹម​ថា​ទេវតា និង​ជួយ​ថែរក្សា​អាយុ​ជីវិត​សម្លាញ់​ខ្ញុំ​ផង! ទោះជាយ៉ាងណា​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត អំពី​គ្រោះ​ថ្នាក់​នេះ និង​ថា ពេល​នេះ នេន ទុំ សុខ​ទុក្ខ​យ៉ាង​ណា​មិន​ទាន់​ដឹង​ឡើយដោយ​ទាំង​សាមី​ខ្លួន នេន ទុំ និង​វីជេ ដាដា នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន។ អ្នក​គាំទ្រ​លោក​ជា​ច្រើន បាន និង​កំពុង​បន់​​ស្រន់​ឲ្យនេន ទុំ ផុត​គ្រោះ​ភ័យ ព្រោះ​មើល​តាម​ស្ថានភាព​គ្រោះ​ថ្នាក់ គឺ​លោកស្ថិត​ក្នុង​លក្ខខណ្ឌ​ដ៏​គួរ​ឲ្យ​បារម្ភ ដោយ​សារ​រថយន្ត​ឡិចស៊ីស​របស់​លោកខូច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖