ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ រិះគន់ និងចោទប្រកាន់ កូនលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួស ឈ្មោះ សុខរិទ្ធ ដែលបានចាក់ដីលប់លូកាត់ថ្នល់ធ្វើ ឲ្យស្ទះទឹក និងអាចលិចលំនៅដ្ឋានរបស់ប្រជា ពលរដ្ឋក្នុងរដូវវស្សានិងចាក់ដី រំលោភយកដីប្រឡាយសាធារណៈយកធ្វើជា កម្មសិទ្ធិ ដោយមានឈ្មោះ ព្រំ សាគុន ក៏បានចាក់ដីបិតលូផ្លូវទឹក និងចាក់ដីលប់ប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិ ដែលមិនឃើញអាជ្ញាធរណាអើពើរទេ។
ករណីចាក់ដីលុបលូបិតផ្លូវទឹក និងចាក់ដីលប់ប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិនេះ លោក អ៊ិច ប៊ុនធឿន មេឃុំគ្រួស បានឲ្យដឹងថា ពិតជាមានករណីនេះមែន គឺម្នាក់ឈ្មោះ សុខ រិទ្ធ ជាកូនប្រុសសមាជិកក្រុមប្រឹក្សា ឃុំគ្រួសមានទីលំនៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ និងម្នាក់ទៀតឈ្មោះ ព្រំ សាគុនមានទីលំនៅភូមិ ក្រសាំងជ្រំ ឃុំ គ្រួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
ទាក់ទិនករណីនេះផងដែរ លោកសមាជិកក្រុមប្រឹក្សាឃុំគ្រួស ដែលត្រូវជាឳពុកឈ្មោះ សុខ រិទ្ធ បានឲ្យដឹងថា កូនប្រុសរបស់គាត់ពិតជាបានចាក់ដី លប់មុខលូទឹកមែន ក៏ប៉ុន្តែដោយខែនេះរដូវប្រាំងទើ បចាក់លប់សិន និងលើកផ្ទះរួចហើយដល់រដូវវស្សាមា នភ្លៀងធ្លាក់ លោកនឹងដោះស្រាយឲ្យកូនកាយដាក់លូ តាមបណ្តោយថ្នល់ និងបើកផ្លូវលូកាត់ថ្នល់វិញលោកមិ នឲ្យស្ទះលិចលំនៅប្រជាពលរដ្ឋទេ។
ទាក់ទិនករណីនេះដែរលោក ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំបានអោយអ្នកសារព័ត៏មានដឹងថាលោកមិនបានដឹ ងទេ ចាំលោកឲ្យក្រុមប្រឹក្សាឃុំចុះ ទៅពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ធ។ ដោយ៖យឹម សុថាន