ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើង​ឆេះ​ព្រៃ​ពូជ​គ្រញូង​ កម្លាំងចម្រុះចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់

ចែករំលែក៖

ខេត្តសៀមរា​៖​  ​ភ្លើង​ឆេះ​ព្រៃរាប់សិបហិកតា​បាន​កើតឡើង​នៅវេលាម៉ោង២និង១០នាទីរយប់ថ្ងៃ​ព្រហស្បតិ៍​ ៤​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២​នឹង​00​នាទី​ រំលង​អា​ធ្រា​ត្រ​​ចំណុច​ ព្រៃ​ពូជ​គ្រញូង​ដាំ​ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ ធ្វើឲ្យសមត្ថកិច្ចចម្រុះចុះទៅធ្វើអន្តរាគមន៍ ច្រើនម៉ោងទើបភ្លើងរលត់។​

​លោក​វរសេនីយ៍ឯក​ ឡុ​ង​ សំណាង អធិការនគរបាលស្រុក បន្ទាយស្រីបាន​ឲ្យ​ដឹង​ថា​ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​នៅ​ព្រៃ​ពូជ​គ្រញូង​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​ នៅ​យប់ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០ ហើយបន្ទាប់មក​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះចេញទៅ​ពន្លត់​អគ្គិភ័យនេះ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៤៣​នាក់​ រួម​មាន​ នគរបាល​បាល​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី​ចំនួន​០៦​នាក់​ នគរបាល​ប៉ុស្តិ៍​ឃុន​រាម​០២​នាក់​ នគរបាល​ស្រុក​វ៉ា​រិ​ន​ចំនួន​ ០២​នាក់​ រដ្ឋបាល​ស្រុក​បន្ទាយស្រី​ចំនួន​០២​នាក់​ ក្រុមប្រឹក្សា​ស្រុក​ចំនួន​០២​នាក់​ រដ្ឋបាល​ព្រៃឈើ​និង​ប្រជា​ជា​ពលរដ្ឋ​ចំនួន​២៩​នាក់​។​

លោកអធិគារបន្ទថា ករណី​ភ្លើង​ឆេះ​ព្រៃ​នេះសង្ស័យបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើបោះចោលភ្លើងកន្ទុយបារីចូលទៅលើស្មៅងាប់ស្ងួតទើបងាយមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅយ៉ាងនេះ។ តែទោះយ៉ាងណាការធ្វើអន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យ និងកម្លាំងចម្រុះផងនោះ​ត្រូវ​បាន​គ្រប់គ្រង​និង​ពន្លត់​បាន​ដោយ​ជោគជ័យ​នៅ​ វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ ថ្ងៃខែ​ឆ្នាំ​ដដែល​ ដោយ​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ ​ ចំនួន​០២​គ្រឿង​ និង​បាញ់​ទឹក​អស់​ចំនួន​២ស៊ីទេន​។​

លោកអធិការបញ្ជាក់ថា ករណី​ភ្លើងឆេះ​ព្រៃ​នេះ​ បាន​បណ្តាល​ឲ្យ​ឆេះ​ព្រៃ​គិត​ជា​ផ្ទៃដី​សរុប​ ៥៨​ហិក​តា​ តែ​ពុំ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ប៉ះពាល់​ដល់​ ទ្រព្យសម្បត្តិ​ របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ៕ សហការី

 

 


ចែករំលែក៖